ព័ត៌មានជាតិ
ជាង២ទសវត្ស ប.ស.ស បានរក្សាជំហរយ៉ាងរឹងមាំសម្រាប់បម្រើផលប្រយោជន៍ពលរដ្ឋ
រយៈពេលជាង២ទសវត្សដែលរបបសន្ដិសុខសង្គម (ប.ស.ស) បានងើបឈរឡើងវិញ និងរក្សាជំហរយ៉ាងរឹងមាំសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា។ នេះបើការថ្លែងឲ្យដឹងរបស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម។

ក្នុងបាឋកថា ក្រោមប្រធានបទស្តីពី«គោលការណ៍គ្រឹះនៃប្រព័ន្ធសន្តិសុខសង្គម» លោក អ៊ុក សមវិទ្យា បានថ្លែងថា គិតរហូតមកដល់សព្វថ្ងៃនេះ របបសន្ដិសុខសង្គមកម្ពុជា មានអាយុកាលជាង២ទសវត្សមកហើយ ដែលបានវិវត្តន៍ខ្លួនបន្ដិចម្ដងៗ ហើយដើម្បីរួមគ្នាបន្ដរក្សាជំហរការពារនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តរបបសន្ដិសុខសង្គមនៅកម្ពុជា។ លោក បានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបុគ្គលិកទាំងអស់នៃបេឡាជាតិសន្តិសុខសង្គម ត្រូវតែខិតខំឈ្វេងយល់ និងដឹងឱ្យបានកាន់តែច្បាស់ពីគោលការណ៍គ្រឹះនៃប្រព័ន្ធសន្តិសុខសង្គម។
បើតាមលោក អ៊ុក សមវិទ្យា ស្ទើរតែពេញមួយជីវិតដែលលោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចូលរួមអភិវឌ្ឍន៍ របបសន្ដិសុខសង្គមមួយនេះ រហូតទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្ដបន្ទាប់។ ដូច្នេះ លោកថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាពេលវេលាដ៏មានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ ប.ស.ស. គ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ស្តាប់ ដើម្បីជាចំណេះដឹងមូលដ្ឋាន អាចយកទៅវិភាគហានិភ័យសង្គម ក៏ដូចជាការរៀបចំនូវលិខិតបទដ្ឋាន ធ្វើយ៉ាងណាឱ្យមានសន្តិសុខសេដ្ឋកិច្ចសម្រាប់បុគ្គលគ្រប់រូប។

លោកសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាថ្នាក់ដឹកនាំ ប.ស.ស. គ្រប់ៗរូប នឹងយកចំណេះដឹងទាំងអស់នេះ ទៅពង្រឹងលើសមត្ថភាពរបស់ខ្លួនដែលមានស្រាប់ ដើម្បីបន្ដអនុវត្តរបបសន្តិសុខសង្គមមួយនេះឱ្យកាន់តែមានប្រសិទ្ធភាពរីកចម្រើនបន្ថែមទៀត ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយដល់សង្គមជាតិទាំងមូលផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


