ព័ត៌មានជាតិ
អភិបាលខេត្តធ្វើបច្ចុប្បន្នភាពសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបងតមានសក្តានុពលលើវិស័យ ២ ជាចម្បងក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងនៅក្នុងការដឹកនាំកិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពសក្ដានុពលនិងឱកាសវិនិយោគក្នុងខេត្តបាត់ដំបងថា ខេត្តបាត់ដំបងមានវិស័យ ២ ជាចម្បងទី ១-វិស័យទេសចរណ៍ និងទី២-វិស័យ កសិកម្ម។

លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ៤ ដូចនេះក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងត្រូវតែមានភាពច្បាស់លាស់ទៅលើសក្ដានុពលក្នុងខេត្តអ្វីខ្លះកំពុងមាន ឬតម្រូវការអ្វីខ្លះដែលកំពុងខ្វះខាត និងកំពុងមានតម្រូវការសម្រាប់ថ្ងៃមុខ។
«យើងត្រូវប្រាកដថាតើខេត្តបាត់ដំបងមានចំណុចអ្វីដែលពិសេស សម្រាប់ទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង ដែលកត្តាទាំងអស់នោះហើយយើងត្រូវចាប់ឱ្យបានច្បាស់លាស់នូវទិន្នន័យសំខាន់ៗ ឧទាហរណ៍ថា: សម្រាប់វិស័យទេសចរណ៍ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើមមានចំនួនប៉ុន្មាននៅក្នុងខេត្ត ផលិតផលកសិកម្មមានអ្វីខ្លះ ដែលកំពុងមានសក្ដានុពលនៅក្នុងខេត្ត ឬក៏នៅក្នុងវិស័យឧស្សាហកម្មមានរោងចក្រ,សិប្បកម្ម,សហគ្រាសប៉ុន្មានដែលកំពុងដំណើរការនៅក្នុងខេត្តគឺត្រូវធ្វើយ៉ាងណាឱ្យមានទិន្នន័យច្បាស់លាស់»។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ត្រូវក្ដាប់ឱ្យបានអំពីសេដ្ឋកិច្ចក្នុងខេត្តពីចំណូលប្រចាំឆ្នាំចំនួនប៉ុន្មានក្នុងនោះត្រូវក្ដាប់ឱ្យបាននូវចំណូលរបស់កម្មករកម្មការិនីជាមធ្យមប្រចាំឆ្នាំ ឬចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ខេត្តបាត់ដំបងគឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលមានផ្ទៃដីទំហំ ១១,៧៤៨ គីឡូម៉ែត្រការ៉េហើយបច្ចុប្បន្នមានប្រជាពលរដ្ឋសរុប ១,៣៦៤,៨៧៣នាក់។ មានព្រំប្រទល់ខាងលិចទល់ខេត្តប៉ៃលិននិងប្រទេសថៃខាងកើតទល់ខេត្តពោធិ៍សាត់ និងបឹងទន្លេសាប ខាងជើងទល់ខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប និងខាងត្បូងទល់ខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបងមានព្រំប្រទល់ជាប់នឹងប្រទេសថៃដែលមានច្រកទ្វារអន្តរជាតិចំនួន ២ សំខាន់គឺ ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និង ច្រកទ្វារអន្តរជាតិគីឡូ ១៣ (ភ្នំដី) ស្ថិតក្នុងស្រុកសំពៅលូន ព្រមទាំងច្រកទ្វារតំបន់ព្រំដែនចំនួន៣ ដែលបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនដំណាំកសិផលនិងផលិតផលនានាទៅប្រទេសថៃ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


