ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុយក្រែន អាចវាយបកយកទឹកដីដែលរុស្ស៊ីកាន់កាប់ បានមកវិញទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសអ៊ុយក្រែន ចាប់ផ្ដើមវាយបកទៅលើប្រទេសរុស្ស៊ីវិញហើយ តែសម្ដេចគ្មានជំនឿថា អ៊ុយក្រែន អាចវាយយកទឹកដីដែលរុស្ស៊ីយកបាននោះទេ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឥឡូវនេះនិយាយបន្តិចទៅចុះ អ៊ុយក្រែនចាប់ផ្ដើមវាយបកទៅលើរុស្ស៊ី ប៉ុន្តែខ្ញុំគ្មានជំនឿណាមួយ និយាយតាមមួយបែបទៅ គ្មានជំនឿណាមួយថា អ៊ុយក្រែនអាចវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់នោះបានមកវិញ ដោយសារកម្លាំងត្រឹមប៉ុណ្ណឹងទេ»។
កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមវីដេអូជាមួយលោក ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសាកសួរលោក ហ្សេលិនស្គីថា តើមានគម្រោងវាយយកទឹកដីរបស់ខ្លួនមកវិញទេ? លោកប្រធានាធិបតីអ៊ុយក្រែន ឆ្លើយតបថា ពិតជាមានគម្រោង។
សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងបែបនេះថា «ថ្ងៃមុនពេលជួបប្រធានាធិបតីអ៊ុយក្រែន តាមរយៈវីដេអូ ក៏បានចោទសួរទៅគាត់ថា តើឯកឧត្ដម មានគម្រោង មានការផ្សាយព័ត៌មានថាតើឯកឧត្ដម មានគម្រោងថា នឹងវាយយកទឹកដីត្រឡប់មកវិញទេ? ថា ពិតជាមាន»។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន មិនបានលើកទឹកចិត្តឲ្យមានការវាយប្រហារទៅវិញទេ ដោយគ្រាន់តែនិយាយទៅកាន់លោក ហ្សេលិនស្គីថា គួរតែរកវិធីសន្ទនាដើម្បីដោះស្រាយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


