Connect with us

ព័ត៌មានជាតិ

សាធារណរដ្ឋ​ឆែក​បើក​ពិព័រណ៍​បរិក្ខារ​វេជ្ជសាស្ត្រ​ដើម្បី​បង្ហាញ​ឧបករណ៍​ទំនើបៗ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ

បានផុស

នៅ

មន្ទីរពេទ្យ​កុមារ​ជាតិ​នៃ​ក្រសួងសុខាភិបាល​សហការ​ជាមួយ​មូលនិធិ Vita et Futura និង​សមាគម​រោងចក្រ​ផលិត​បរិក្ខារ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ឆែក​នៅ​រសៀល​ថ្ងៃ​ទី​១៤ ​ខែមិថុនា ឆ្នាំ​២០២៣​បាន​បើក ​”ពិព័រណ៍​បរិក្ខារ​វេជ្ជសាស្ត្រ​របស់​សាធារណរដ្ឋ​ឆែក” ក្រោម​អធិបតីភាព​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសុខាភិបាល​និង​លោក​ជី​រី កូ​ហ្សា​ក (H.E. Jiří Kozák) អនុរដ្ឋមន្ត្រី​ទី​១​នៃ​ក្រសួងការបរទេស សាធារណរដ្ឋ​ឆែក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ “ពិព័រណ៍​បរិក្ខារ​វេជ្ជសាស្ត្រ​របស់​សាធារណរដ្ឋ​ឆែក” លោក សាស្ត្រាចារ្យ ញឹប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​មានប្រសាសន៍ថា ពិព័រណ៍​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នា​ថ្ងៃនេះ នឹង​ជួយ​ដល់​មន្ទីរពេទ្យ​ក្នុង​ការ​បង្កើន​លទ្ធភាព​ផ្តល់​សេវា​សុខភាព​បែប​ទំនើបកម្ម​និង​គុណភាព​ខ្ពស់​ដល់​មាតា​និង​ទារក​ក្នុង​នោះ​មាន​ទាំង​សេវា​រោគ​ស្ត្រី សម្ភព ផែនការ​គ្រួសារ និង​ការថែទាំ​ទារក នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​បរិក្ខារ​ពេទ្យ​ទំនើប​ពី​ភាគី​ក្រុមហ៊ុន​ផលិត​បរិក្ខារ​វេជ្ជសាស្ត្រ LINET នៃ​សាធារណរដ្ឋ​ឆែក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ និង ការផ្តល់ជូន​នូវ​ការបណ្តុះបណ្តាល​ពី​បច្ចេកទេស​និង​បច្ចេកវិទ្យា​នៃ​ការប្រើប្រាស់​សម្ភារៈ​ទំនើប​ទាំងនោះ អម​ជាមួយ​ដោយ ការ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ជំនាញ​បច្ចេកទេស​ថែទាំ​ព្យាបាល ពី​អ្នកជំនាញ​ឯកទេស​ខាង​សាធារណរដ្ឋ​ឆែក​ដែល​រៀបចំ​ដោយ មូលនិធិ Vita et Futura ដល់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​ផងដែរ។

លោក​សាស្ត្រាចារ្យ​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​រោងចក្រ​ផលិត​និង​ផ្គត់ផ្គង់​បរិក្ខារ​វេជ្ជសាស្ត្រ​នៃ​សាធារណរដ្ឋ​ឆែក ជាពិសេស​ក្រុមហ៊ុន​រោងចក្រ​ផលិត​បរិក្ខារ​វេជ្ជសាស្ត្រ LINET. ដែល​បរិច្ចាគ​បរិក្ខារ​ពេទ្យ​ទំនើប ចំនួន​៦​មុខ ដែល​សរុប​ជា​ទឹកប្រាក់ ជាង​៥​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ក្នុង​ការជួយ​បង្កើន​លទ្ធភាព​ដល់​មន្ទី​រ​ពេទ្យ​កុមារ​ជាតិ ដើម្បី​អភិវឌ្ឍ​សេវា​សុខាភិបាល​កាន់តែ​ទំនើប និង ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា​ បច្ចុប្បន្ន​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ទាំង​គុណភាព​សេវា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​ការពង្រឹង​សមត្ថភាពរ​បស់​បុគ្គលិក​គ្រប់​ជំនាញ ក្នុង​គោលបំណង​ផ្តល់ជូន​នូវ​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យមាន​ទំនុកចិត្ត លើ​ការថែទាំ​ព្យាបាល​សុខភាព​មាតា ទារក​និង​កុមារ ប្រកបដោយ គុណភាព ប្រសិទ្ធភាព និង ក្រមសីលធម៌​វិជ្ជាជីវៈ​។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងសុខាភិបាល បាន​សំដែង​នូវ​អំណរ​សាទរ​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ការ បង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា​-​សាធារណរដ្ឋ​ឆែក ដែល​សបញ្ជាក់​ពី​ទំនាក់ទំនង​ល្អប្រសើរ​ជា ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន រឹងមាំ នាំមក​នូវ​ភាព​សុខដុម និង​វឌ្ឍនភាព សេដ្ឋកិច្ច​-​សង្គម ជា​និរន្តរ៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែល​នឹង​រួមចំណែក​ផងដែរ​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។

លោកស្រី​រដ្ឋលេខាធិការ​ប្រចាំការ បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ឆែក ដែល​បាន សហការ​គាំទ្រ​វិស័យ​សុខាភិបាល​កម្ពុជា ជាពិសេស​មន្ទីរពេទ្យ​កុមារ​ជាតិ ជាក់ស្ដែង​ក្នុងអំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា និង​ពិភពលោក​បាន​រង​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ សាធារណរដ្ឋ​ឆែក​បាន​ផ្ដល់ជំនួយ​ជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ ចំនួន​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​ការ​ទប់ស្កាត់ ឆ្លើយតប​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

ចំណែក លោក​ជី​រី កូ​ហ្សា​ក (H.E. Jiří Kozák) អនុរដ្ឋមន្ត្រី​ទី​១​នៃ​ក្រសួងការបរទេស សាធារណរដ្ឋ​ឆែក បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមទាំង​វិស័យ​សុខាភិបាល ជាពិសេស​ការគ្រប់គ្រង​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ប្តេជ្ញា​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ សុខាភិបាល​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ថៃ មានពិធីការិនី AI ផ្សាយព័ត៌មានតាមទូរទស្សន៍ លើកដំបូង

ព័ត៌មានជាតិ៨ នាទី មុន

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​ផ្នែក​សង្វាក់កម្ម​កែច្នៃ​ផល​កសិកម្ម

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម