ព័ត៌មានជាតិ
អតីតគណបក្សភ្លើងទៀនប្រមាណ ១៦០០នាក់ ត្រូវបានប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា
ប្រជាពលរដ្ឋដែលជាអតីតគណបក្សភ្លើងទៀន ប្រមាណជិត១៦០០នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន១,៥៩៥ នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរឯកឧត្តមលើកឡើងថា ការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺបញ្ជាក់ពីការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើសគណបក្សនយោបាយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងសកម្មភាពបន្តដឹកនាំប្រទេសជាតិ ដើម្បីសុខសន្តិភាព និងបន្តការអភិវឌ្ឍជានិរន្ត។ ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសអាជ្ញាធរមូលដ្ឋាភូមិ ឃុំ ជាអ្នកនៅស្និទ្ធស្នាល រួមរស់រួមសុខ រួមទុក្ខ ផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលទាំងអស់នេះហើយទើបប្រជាពលរដ្ឋគ្រប់រូប បន្តគាំទ្រ និងបោះឆ្នោតជូនជាច្រើនអាណត្តិកន្លងមកនេះ។

ឯកឧត្តមបានកោតសរសើរខ្ពស់ដល់ក្រុមការងារគណបក្សគ្រប់មូលដ្ឋាន ដែលបានខិតខំ ធ្វើសកម្មភាពគ្រប់បែបយ៉ាង ក្នុងការចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការស្វែងយល់នូវសុខ ទុក្ខ សុខុមាលភាពរបស់ពួកគាត់ និងការចុះជួយបានទាន់ពេលវេលាជាពិសេស ការខិតខំកសាងសមាជិកសមាជិកាគណបក្សថ្មីៗថែមទៀត។

ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានជួយសង្គ្រោះស្រុកស្ទោងកន្លងមក នៅក្នុងពេលដែលរងគ្រោះដោយសារទឹកជំនន់កាលពីចុងឆ្នាំ២០២២បានទាន់ពេលវេលា ក៏ដូចជាការកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋពីតំបន់ ៣ មកតំបន់២ និង ពីតំបន់២ មកតំបន់១ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋរស់នៅ អាស្រ័យផលនិងក្លាយជាម្ចាស់កម្មសិទ្ធិពេញលេញ ក៏ដូចជាការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិតផងដែរ។

ជាចុងបញ្ចប់ គណៈអធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សមាជិកាគណបក្ស ទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកការពារសុខសន្តិភាព ដែលកម្ពុជាកំពុងមាន ឲ្យស្ថិតស្ថេរជារៀងរហូត៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


