Connect with us

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ ជា​អ្នក​បញ្ចប់សង្គ្រាម និង​ប្រឆាំង​សង្គ្រាម ដោយ​ងើប​តស៊ូ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៦ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា និង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​អតីតយុទ្ធជន​កម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានមានប្រសាសន៍ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​បញ្ចប់សង្គ្រាម និង​ប្រឆាំង​សង្គ្រាម ដោយបាន​ងើប​តស៊ូ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ និង​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ រហូត​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ និង​ភាពសុខសាន្ត​សម្បូរ​សប្បាយ​រុងរឿង ដូច​ពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​តថភាព​ជាក់ស្តែង​, យើង​បានដឹង​ទាំងអស់គ្នា ជាពិសេស​អ៊ំ​ពូ​មីង​ជា​អតីតយុទ្ធជន គឺ​បាន​ជ្រាប​ច្បាស់​ថា នៅ​ឆ្នាំ​១៩៧០ សេនាប្រមុខ លន់ នល់ បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ ដោយបាន​ធ្វើឱ្យ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​បាន​នាំ​ប្រទេសជាតិ​ឱ្យ​ដើរ​ថយ​ក្រោយពី​សម័យកាល​រីកចម្រើន ទៅជា​សម័យកាល​នៃ​ការបំផ្លិច​ផ្លាញ​ដោយសារ​សង្គ្រាម និង​ឈាន​រហូតដល់​ការកាប់សម្លាប់​ប្រជាជន​ដោយ​គ្មាន​ត្រា​ប្រណី នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំងនេះ បាន​បន្សល់ទុក​នូវ​ការបែកបាក់​ព្រាត់ប្រាស​ក្រុមគ្រួសារ និង​វិនាសកម្ម​ជាច្រើន ហើយ​ពិតណាស់ គឺ​អ៊ំ​ពូ​មីង​អតីតយុទ្ធជន និង​គ្រួសារ​ពលី​-​មរណៈ និង​ពិការ​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​នៅទីនេះ ប្រាកដជា​ចងចាំ​អតីតកាល​ដ៏​ឈឺចាប់​ខ្លោចផ្សា​នេះ​គ្មាន​ថ្ងៃ​បំភ្លេចបាន ។ ដូចនេះ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចងចាំ​នូវ​អតីតកាល ដែល​ជាតិខ្មែរ​ធ្លាប់​រងគ្រោះ ហើយ​ត្រូវខិតខំ​ធ្វើ​យ៉ាង​ដើម្បី​ដើរ​ចៀសឱ្យផុត​ពី​សង្គ្រាម និង​ជម្លោះ​បែកបាក់ ព្រមទាំង​រួម​សាមគ្គី​គ្នា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ។​

ឯកឧត្ដម​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​លើ​សុខុមាលភាព និង​ការ​លើកកម្ពស់​តួនាទី​របស់​អតីតយុទ្ធជន ដោយបាន​ផ្តោតលើ​ចំណុច​អាទិភាព​សំខាន់​ចំនួន ៣ គឺ ជីវិត​, ជីវភាព និង​កិត្តិយស​៖ ទី​១. ជីវិត​៖ សំដៅ​ដល់​ការរំដោះ​ជាតិ និង​ប្រជាជន​ចេញពី​របប ប៉ុល ពត និង​ការបញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ក៏ដូចជា​ការជួយ​សង្គ្រោះ​ជីវិត​ឱ្យ​ឆ្លង​ផុតពី​រណ្តៅ​មរណៈ​នៃ​ជំងឺ​កូ​វីដ​-១៩; ទី​២. ជីវភាព​៖ សំដៅ​ដល់​ការផ្តល់ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​របប​សន្តិសុខ​សង្គម​នានា ដែល​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ រួមជាមួយ​នឹង​ប័ណ្ណ​ថែទាំ​សុខភាព​, ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច និង​ការសាង់សង់​ផ្ទះ​សម្រាប់​អតីតយុទ្ធជន ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ជាច្រើន​ផ្សេងទៀត ដែល​រួមមាន​ផងដែរ​នូវ​ការបណ្តុះបណ្តាល​បន្ថែម​សម្រាប់​ការចាប់​អាជីព​ពិតប្រាកដ​មួយ​នៅក្រោយពេល​ចូលនិវត្តន៍ និង​ការផ្តល់​អាទិភាព​ដល់​កូនចៅ​អតីតយុទ្ធជន​ក្នុង​ការចូល​បម្រើ​ការងា​រ​តាម​សមត្ថភាព​ជំនាញ និង​ទី​៣. កិត្តិយស សំដៅ​ដល់​ការលើកកម្ពស់​តួនាទី​របស់​អតីតយុទ្ធជន​ក្នុងការ​បន្ត​កសាង និង​អភិវឌ្ឍន៍​ជាតិ រួមទាំង​ការបំពាក់​គ្រឿង​ឥស្សរិយយស​ដើម្បី​រំឭក​បញ្ជាក់​អំពី​ការទទួលស្គាល់ និង​ការ​តបស្នង​សងគុណ​ចំពោះ​វីរភាព និង​គុណបំណាច់​របស់​អតីត​យុទ្ធ ក៏ដូចជា​ការកំណត់​យ​ក​ថ្ងៃ ២១ មិថុនា ជា​រៀងរាល់ឆ្នាំ ជា “​ទិវា​អតីតយុទ្ធជន​កម្ពុជា​” ជាដើម។

ឯកឧត្ដម​ក៏​សូម​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករឭក ក្នុង​មនោសញ្ចេតនា​ស្រឡាញ់​យកចិត្តទុកដាក់​ប្រកបដោយ​ភាពកក់ក្តៅ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​អ៊ំ​ពូ​មីង​អតីតយុទ្ធជន​ទាំងអស់ និង​ក៏​សូម​យក​ឱកាស​នេះ លំឱនកាយ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​កម្ពុជា ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន ។ ការលះបង់ និង​គុណបំណាច់​ដ៏​មានតម្លៃ​ធំធេង​ទាំងនេះ នឹង​ស្ថិតនៅក្នុង​ការចងចាំរ​បស់​ប្រជាជន និង​យុវជន​កម្ពុជា​គ្រប់ៗ​ជំនាន់ ដោយ​មិនអាច​បំភ្លេចបាន​ទ្បើ​យ ។​

ឯកឧត្តម​ក៏​បាន​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ខួប​លើក​ទី​១៦ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ព្រម​ជាមួយនឹង​ការបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​អ៊ំ​ពូ​មីង​អតីតយុទ្ធជន នៅ​រាជធានី​ភ្នំពេញ ទាំង ៦.០០០ រូប ដើម្បី​រំឭក​អំពី​វីរភាព និង​ផ្តល់​កិត្តិយស​ឱ្យ​ស័ក្តិសម​នឹង​គុណបំណាច់​របស់​អតីតយុទ្ធជន​ចំពោះ​ជាតិ និង​ប្រជាជន ដោយ​នៅក្នុង​គ្រប់​ដំណាក់កាល​ប្រវត្តិសាស្ត្រ​កន្លងមកនេះ អ៊ំ​ពូ​មីង​អតីតយុទ្ធជន បានធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន និង​ប្រកបដោយ​ទឹកចិត្ត​ស្នេហា​ជាតិ និង​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ប្តូរ​យក​សន្តិភាព និង​ភាពសុខសាន្ត​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ។​

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​លើ​សុខុមាលភាព និង​ការលើកកម្ពស់​តួនាទី​របស់​អតីតយុទ្ធជន ដោយបាន​ផ្តោតលើ​ចំណុច​អាទិភាព​សំខាន់​ចំនួន ៣ គឺ ជីវិត​, ជីវភាព និង​កិត្តិយស​៖ ទី​១. ជីវិត​៖ សំដៅ​ដល់​ការរំដោះ​ជាតិ និង​ប្រជាជន​ចេញពី​របប ប៉ុល ពត និង​ការបញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ក៏ដូចជា​ការជួយ​សង្គ្រោះ​ជីវិត​ឱ្យ​ឆ្លង​ផុតពី​រណ្តៅ​មរណៈ​នៃ​ជំងឺ​កូ​វីដ​-១៩; ទី​២. ជីវភាព​៖ សំដៅ​ដល់​ការផ្តល់ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​របប​សន្តិសុខ​សង្គម​នានា ដែល​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ រួមជាមួយ​នឹង​ប័ណ្ណ​ថែទាំ​សុខភាព​, ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច និង​ការសាង់សង់​ផ្ទះ​សម្រាប់​អតីតយុទ្ធជន ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ជាច្រើន​ផ្សេងទៀត ដែល​រួមមាន​ផងដែរ​នូវ​ការបណ្តុះបណ្តាល​បន្ថែម​សម្រាប់​ការចាប់​អាជីព​ពិតប្រាកដ​មួយ​នៅក្រោយពេល​ចូលនិវត្តន៍ និង​ការផ្តល់​អាទិភាព​ដល់​កូនចៅ​អតីតយុទ្ធជន​ក្នុង​ការចូល​បម្រើ​ការងា​រ​តាម​សមត្ថភាព​ជំនាញ និង​ទី​៣. កិត្តិយស សំដៅ​ដល់​ការលើកកម្ពស់​តួនាទី​របស់​អតីតយុទ្ធជន​ក្នុងការ​បន្ត​កសាង និង​អភិវឌ្ឍន៍​ជាតិ រួមទាំង​ការបំពាក់​គ្រឿង​ឥស្សរិយយស​ដើម្បី​រំឭក​បញ្ជាក់​អំពី​ការទទួលស្គាល់ និង​ការ​តបស្នង​សងគុណ​ចំពោះ​វីរភាព និង​គុណបំណាច់​របស់​អតីត​យុទ្ធ ក៏ដូចជា​ការកំណត់​យ​ក​ថ្ងៃ ២១ មិថុនា ជា​រៀងរាល់ឆ្នាំ ជា “​ទិវា​អតីតយុទ្ធជន​កម្ពុជា​” ជាដើម៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អធិរាជ ជប៉ុន បង្ហោះរូបភាពលើអ៊ីនធឺណិតលើកដំបូង ផ្ទុះការទាក់ចិត្តពីប្រជានុរាស្ត្រក្មេងៗ

ព័ត៌មានជាតិ២១ នាទី មុន

មេដឹកនាំ​កម្ពុជា​​ឲ្យ​​​ពលរដ្ឋ​​មានស្មារតី​ជាតិនិយម គាំទ្រ​ទិញ​ផលិតផល​​ខ្មែរ​ឲ្យបានច្រើនតាមលទ្ធភាព

ជីវិតកម្សាន្ដ២៥ នាទី មុន

តារាកំប្លែង ស្រីអ៊ីត ចេញមុខការពារ នាយ ចឺម ក្រោយរងការជេរប្រមាថពាក់ព័ន្ធបទចម្រៀងថ្មី

សេដ្ឋកិច្ច៣៣ នាទី មុន

កម្ពុជា ជាដៃគូដ៏រស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន

ព័ត៌មានជាតិ៣៤ នាទី មុន

សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូសកល

Sokha Hotels

ព័ត៌មានពេញនិយម