សេដ្ឋកិច្ច
កម្ពុជា ជាដៃគូដ៏រស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាជាដៃគូដ៏រស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាជាដៃគូដ៏រស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន ទីតាំងប្រកបដោយឧត្ដមភាពរបស់កម្ពុជា ផ្ដល់នូវការតភ្ជាប់រលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ី នៃសហការ ដែលផ្ដោតទៅលើការការផ្ដល់ប្រយោជន៍ទៅវិញទៅមក និងសុខមាលភាពនៅក្នុងតំបន់។

សម្ដេចធិបតី មានប្រសាសន៍បន្តថា ជាយទ្ធសាស្ត្ររបស់កម្ពុជា បានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ រួមទាំងក្នុងតំបន់ និងសាកលលោក ដូចជា កិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) កិច្ចតំបន់ពាណិជ្ជកម្មសេរីអាស៊ាន WTO (អង្គការពាណិជ្ជកម្មពិភពលោក) ធ្វើឱ្យកម្ពុជាជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយនៅក្នុងទីផ្សារសាកល។

សម្ដេចធិបតី បញ្ជាក់ថា ជាច្រើនទសវត្សរ៍កន្លងមកនេះ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ដែលបានវិវឌ្ឍទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមាហរណកម្មក្នុងសេដ្ឋកិច្ចសាកល។ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ មុននឹងមានជំងឺកូវីដ១៩ កម្ពុជារក្សានូវអត្រាសេដ្ឋកិច្ចជាមធ្យម លើសពី ៧% ក្នុង ១ឆ្នាំ អស់រយៈពេល ២ទសវត្សរ៍។ ទោះបីជាមានការបន្ទុចបង្អាក់នាពេលថ្មីៗនេះក្ដី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ ក្នុងអាត្រា ៥,៦% ក្នុងឆ្នាំ២០២៣ និងព្យាករណ៍ថានឹងមានកំណើន ៦,៦ % ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកអត្រាកំណើនមុនវិបត្តិកូវីដ ក្នុងរង្វង់ ៧% ឆ្នាំ២០២៨ ដែលការណ៍នេះ បង្ហាញ អនាគតសេដ្ឋកិច្ចប្រកបដោយក្ដីសង្ឃឹមរបស់កម្ពុជា។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)»។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


