Connect with us

ព័ត៌មានជាតិ

លោក អ៊ុយ រិទ្ធី អ្នកបញ្ចូលសំឡេង Troll ឆាវឆាវ ត្រូវបានតែងតាំងជាសមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ឋានៈស្មើប្រធាននាយកដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុក្រឹត្យ បានសម្រេចថា «តែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើប្រធាននាយកដ្ឋាន»។

សូមជម្រាបថា លោក អ៊ុយ រិទ្ធី គឺជាអ្នក​ផលិតវីដេអូ និងបញ្ចូលសំឡេង Troll ឆាវឆាវ ក្នុងរឿងភាគចិន ដោយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក យូធូប និង Tik Tok ជាដើម។ ​ថ្មីៗនេះ លោក អ៊ុយ រិទ្ធី ក៏បានផលិតវីដេអូ និងបញ្ចូលសំឡេង Troll ឆាវឆាវ ដោយជំរុញឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត នាពេលខាងមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម