Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសដាក់ឲ្យប្រើប្រាស់ផែនការមេលើកទី ៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការមេ​លើក​ទី ៣ ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ឆ្នាំ ២០២៣-២០២៧ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ការងារ និង​កន្លែង​ធ្វើ​ការងារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​មាន​សុខភាព និង​សុវត្ថិភាព​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការមេ​លើក​ទី ៣ ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ឆ្នាំ ២០២៣-២០២៧ នៅ​ព្រឹក​ថ្ងៃ​ទី ១១ កក្កដា​នេះ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ក្រសួង បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​ផែនការមេ​ស្ដីពី សុវត្ថិភាព និង​សុខភាព​ការងារ​ចំនួន ២ លើក រួច​មក​ហើយ ដែល​លើក​ទី​១ ឆ្នាំ ២០០៩-២០១៣ និង​លើក​ទី​២ ឆ្នាំ ២០១៨-២០២២ ដើម្បី​ធានា​ឲ្យ​កាន់តែ​បាន​នូវ​ស្ថិរភាព សន្តិសុខ​សង្គម និរន្តរភាព ការងារ ប្រាក់ចំណូល និង​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត​របស់​កម្មករ​និយោជិត។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​បរិយាកាស​ការងារ​ប្រកប​ដោយ​សុវត្ថិភាព ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ចាំបាច់​ត្រូវ​មាន​ធនធាន​គ្រប់គ្រាន់ ដោយមាន​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នានា។

លោក ទេព សុភ័ណ្ឌ នាយក​គ្រប់គ្រង​ទូទៅ នៃ CAMFEBA បាន​លើក​ឡើង​ថា ផែនការមេ​លើក​ទី ៣ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេលនេះ នឹង​ក្លាយ​ជា​យន្តការ​ត្រួសត្រាយ​គោលនយោបាយ​ជា​អាទិភាព និង​វិធានការ​ចាំបាច់​នានា​នៅ​ក្នុង​ការ​បន្ត​ការ​លើក​កម្ពស់​សុខភាព និង​សុវត្ថិភាព​ដល់​កម្មករ​និយោជិត។

លោក​បាន​បន្ត​ថា ការ​ធានា​បាន​នូវ​សុខុមាលភាព សុវត្ថិភាព ជូន​ចំពោះ​កម្មករ​និយោជិត ជា​រឿង​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់​ដ៏​សំខាន់​មួយ​ពី​ភាគី​និយោជក។

ចំណែក លោក ទុន សោភ័ណ មន្ត្រី​សម្របសម្រួល​ថ្នាក់​ជាតិ​របស់​អង្គការ​អន្តរជាតិ​ការងារ (ILO-Cambodia) បាន​ទទួល​ស្គាល់​ថា កម្មករ​និយោជិត​មាន​ការ​យល់ដឹង​ច្រើន​ពី​ហានិភ័យ​នៅ​កន្លែងធ្វើការ ហើយ​ការ​រៀបចំ​កន្លែង​ធ្វើការ​មាន​ភាព​ស្អាតបាត សុវត្ថិភាព និង​មាន​សុខភាព​ល្អ ដែល​ទាំងនេះ​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ដ៏​ធំ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ផែនការមេ​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ គឺជា​ក្របខណ្ឌ​ដែល​គាំទ្រ​ដល់​ការ​អនុវត្ត​គោល​នយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​នានា របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ និង​សម្រេច​ឲ្យ​បាន​នូវ​ទស្សនវិស័យ​រួម​មួយ។ ផែនការ​មេ​នេះ ត្រូវ​រៀបចំ​ឡើង​ជា​មូលដ្ឋាន​ក្នុង​ការ​វាស់វែង និង​កំណត់​វិធីសាស្ត្រ​ក្នុង​ការ​ធានា​នូវ​ការ​ការពារ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត​គ្រប់រូប​នៅ​កន្លែងធ្វើការ ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម