ព័ត៌មានជាតិ
ក្រុមមេធាវីដាក់លិខិតស្នើសុំបន្តសវនាការលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា
ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់លិខិតម្តងទៀតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក គឹម សុខា បានផ្អាកកាលពីចុងខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នេះបើយោងតាមលិខិតដែលទើបទទួលបាននៅថ្ងៃទៅ២៦ ខែមករា នេះ។

ពាក្យស្នើសុំបន្តសវនាការលើកទី៣ របស់ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ដែលមានលោកស្រី ម៉េង សុភារី លោក ផែង ហេង លោក ចាន់ ចេន និងលោក អាង ឧត្តម បានបញ្ជាក់ថា ការស្នើសុំនេះធ្វើឡើងដោយសារតែរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានភាពកូវីដ១៩បានហើយនិងដើម្បីបញ្ចៀសការបន្តរំលោភបំពានលើសិទ្ធិក្នុងការទទួលបានការជំនុំជម្រះឆាប់រហ័ស។
លោក ចាន់ ចេន សហមេធាវីការពារក្តីឱ្យលោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការបន្តអូសបន្លាយពេលវេលាសវនាការលើសំណុំរឿងកូនក្តីរបស់លោក នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់កូនក្តីលោក ដូចជា សិទ្ធិដើរហើរ និងសិទ្ធិធ្វើនយោបាយជាដើម។ លោកថា ទោះបីលោក គឹម សុខា នៅក្រៅឃុំក៏ដោយ មានន័យថា សិទ្ធិរបស់គាត់ត្រូវបានបាត់ ដូចជាការធ្វើដំណើរទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺជាដើម៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


