ព័ត៌មានជាតិ
និស្សិតឆ្នើមកម្ពុជា ៥ រូប មានឱកាសចូលរៀនសាលាវិស្វកម្មល្បីៗនៅប្រទេសបារាំង
ជាមោទនភាពថ្មីមួយទៀតសម្រាប់មុខមាត់ប្រទេសកម្ពុជា ដោយមាននិស្សិតខ្មែរឆ្នើមៗចំនួន ៥ រូប បានប្រឡងជាប់ជាស្ថាពរ IP Paris និងត្រូវបានជ្រើសរើសចូលរៀននៅសាលាវិស្វកម្មល្បីៗរបស់ប្រទេសបារាំង។

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា និស្សិតឆ្នើម ៥ រូបជានិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានប្រឡងជាប់និងមានឱកាសទៅសិក្សានៅសាលាល្បីក្នុងប្រទេសបារាំង។
សិស្សឆ្នើមទាំង ៥ រូបនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមមាន៖
១. កញ្ញា ចូវ យូអ៊ី មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងជាអតីតសិស្សសាលាវិទ្យាល័យមង្គលបូរី សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique។

២. លោក សេន សុវឌ្ឍនា មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអតីតសិស្សនៃវិទ្យាល័យព្រះមុនីវង្ស សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique។

៣. កញ្ញា ឃុន ស៊ីវលុយ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ជាអតីតសិស្សវិទ្យាល័យទួលទំពួង សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ ស្ថាបត្យកម្ម ក្នុងដេប៉ាតឺម៉ង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique។

៤. លោក បាន ប៊ុនរ៉ុង មានស្រុកកំណើតនៅខេត្តកណ្តាល បានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិក្នុងឆ្នាំ ២០២១ នៅវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែន ជម្ពូវ័ន។ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា ENSAE។

៥. កញ្ញា ស្រ៊ឹម សុគន្ធី មានស្រុកកំណើតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនកោះធំ។ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Télécom Paris។

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


