ព័ត៌មានជាតិ
ក្រោយបោះឆ្នោត តើស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នឹងមានកំណើនឬទេ?
អ្នកជំនាញ នៅតែមានភាពស្រពិចស្រពិលទៅលើការព្យាករណ៍នៃកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា។ ទោះយ៉ាងណា អ្នកជំនាញអចលនទ្រព្យលើកឡើងថា វិស័យនេះ អាចនឹងមានកំណើនវិនិយោគឡើងវិញ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ថ្ងៃទី ២៣ ខែកក្កដា ខាងមុខ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានដាក់ក្តីរំពឹងថា នៅក្រោយបោះឆ្នោត អ្វីៗនឹងល្អប្រសើរ នឹងមានអ្នកវិនិយោគទុនចូលមកច្រើនឡើងវិញ។ «សម្រាប់ខ្ញុំ អ្វីដែលកំពុងតាមដាន គឺស្ថានភាពថ្ងៃទី ២៣ កក្កដា តើមានអ្វីកើតឡើង នឹងរំពឹងថា ក្រោយបោះឆ្នោតស្ថានភាពល្អប្រសើរ»។
ថ្លែងប្រាប់កម្ពុជាថ្មី លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ស្ថានភាពអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ផ្នែកសេវាកម្មម្ហូបអាហារនៅតែមានដំណើរការល្អ ពោលគឺមានការលក់បានជាធម្មតា ព្រោះជាតម្រូវការដែលអត់មិនបាន។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា មានកំណើនឬថយចុះ គឺពឹងអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោក។ ជាពិសេសនោះ គឺស្ថានភាពសេដ្ឋកិច្ចចិន និងអាមេរិក។ លោកថា ស្ថានភាពសេដ្ឋកិច្ចចិនសព្វថ្ងៃកំពុងរងគ្រោះ ខណៈដែលអាមេរិកក៏ដូចគ្នា។ «នៅពេលដែលអ្នកដឹកនាំសេដ្ឋកិច្ចពិភពលោករងគ្រោះ វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង ហើយបើសេដ្ឋកិច្ចប៉ះពាល់ វិស័យដីធ្លីក៏រងគ្រោះទៅតាមនឹងដែរ»។
លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong បានលើកឡើងដែរថា បច្ចុប្បន្ននេះ ចំនួនតម្រូវការអ្នកចង់ទិញផ្ទះមានច្រើន ប៉ុន្តែលទ្ធភាពក្នុងការយកហិរញ្ញប្បទាណពីធនាគារមានការលំបាកខ្លាំង ទាំងឯកជន និងក្រុមហ៊ុន។ លោកមើលឃើញថា វិស័យអចលនទ្រព្យសព្វថ្ងៃនេះ មានចរន្តទិញលក់តែនៅក្នុងស្រុក ពុំទាន់មានវិនិយោគិនហូរចូលពីបរទេសនៅឡើយ។ ដូច្នេះដើម្បីឱ្យវិស័យនេះ ទទួលបានការគាំពារខ្លាំង ទាល់តែមានចរន្តសាច់ប្រាក់ចាក់ចូលបន្ថែម ពីរាជរដ្ឋាភិបាល ហើយផ្តល់លទ្ធភាពក្នុងការប្រើកម្ចីដោយបន្ធូរបន្ថយអត្រាការប្រាក់សម្រាប់ខ្ចីក្នុងការប្រើលើវិស័យសំណង់ និងអចលនទ្រព្យ។

អ្នកស្រី ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា មិនទាន់ងើបឡើងវិញទេ ខណៈស្ថានភាពអាចនឹងអូសបន្លាយបន្តរហូតដល់បំណាច់ឆ្នាំ ២០២៣។
អ្នកស្រី បានបន្តថា ក្នុងរយៈពេល ៦ ខែ នេះ វិស័យសំណង់បន្តរងផលប៉ះពាល់ ហើយចរន្តទិញលក់មានការធ្លាក់ចុះ ខណៈតម្រូវការក៏មានការថមថយ។ គម្រោងជាច្រើនមិនដំណើរការដោយសារតម្រូវការមិនសមស្របទៅនឹងការផ្គត់ផ្គង់។ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា រំពឹងលំហូរទុនវិនិយោគពីបរទេស។ កាលណាពីក្រៅប្រទេសមានបញ្ហា ក៏ប៉ះពាល់ដល់ការវិនិយោគក្នុងស្រុកផងដែរ។ នេះជាការបន្ថែមរបស់អ្នកស្រី ជិន ច័ន្ទដាលុច្ស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


