ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋ សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាសន្តិភាព
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាការពារសុខសន្តិភាព។

ការអំពាវនាវនេះ ក្នុងឱកាស សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ។

សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និយាយជារួមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។ សម្ដេច ស ខេង អំពាវនាវបន្ថែមថា «សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររបបរាជានិយម និងបន្តសម្រេចវឌ្ឍនភាពថ្មីៗ បន្ថែមទៀត ជូនជាតិ និងប្រជាជន»។

ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង និងទូទាំងប្រទេស ដែលបាននិងកំពុងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទ យ៉ាងអធិកអធមក្រៃលែង។

នាឱកាសនោះដែរ សម្ដេច ស ខេង ក៏បានថ្លែងសារអរគុណជនរួមជាតិគ្រប់រូប បើទោះបីជាមាននិន្នាការនយោបាយផ្សេងៗគ្នា មានតួនាទី ព្រមទាំងភារកិច្ចផ្សេងៗគ្នាក៏ដោយ ប៉ុន្តែមានគោលជំហរដូចគ្នា គឺ ចូលរួមរក្សាការពារសុខសន្តិភាព ជំរុញការអភិវឌ្ឍជាតិគ្រប់វិស័យ ពិសេសក្នុងឱកាស នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានចូលរួម ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងស៊ីវិល័យ ធ្វើឲ្យយុទ្ធនាការឃោសនាប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ប្រកបដោយបរិយាកាសប្រជាធិបតេយ្យ៕
អត្ថបទ ៖ ពិសី



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


