ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្ដល់នូវអាទិភាពលើការងារ៨ចំណុចសំខាន់ៗដើម្បីកសាងភាពធន់ និងសមត្ថភាព ឆ្លើយ តប របស់ស្ត្រីនៃវិបត្តិជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា នេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នា ក្នុងការស្វែងរក វិធីសាស្ត្រនានា ដោយប្រែក្លាយបញ្ហាឲ្យទៅជា កាលានុវត្តភាពថ្មីៗ ក៏ដូចជា ប្រើ ប្រាស់ មូលដ្ឋានដែលមានស្រាប់ ដើម្បីកសាងភាពធន់ និងសមត្ថភាព ឆ្លើយ តប នឹងវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាការប្រែប្រួលនានាផ្សេងទៀតនៅក្នុងសង្គម និងការឆ្លើយតប នឹង បដិវត្តន៍ ឧស្សាហកម្ម ជំនាន់ ទី៤។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី នាថ្ងៃម្សិលមិញនៅសណ្ឋាគារភ្នំពេញ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងថា ដើម្បីកសាងភាពធន់ និងសមត្ថភាព ឆ្លើយ តប របស់ស្ត្រីនៃវិបត្តិជំងឺកូវីដ-១៩សម្រាប់ ឆ្នាំ២០២១ ក្នុងស្មារតីខាងលើនេះ សូមលើកទឹកចិត្តឲ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តោតអាទិភាពលើការងារជាក់ស្តែង ចំនួន៨ចំនុចសំខាន់ៗដូចតទៅ
ទី១. ការពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម រួមទាំង សុខមាលភាពស្ត្រី និងក្មេងស្រី និងការអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានា។ ទី២. ការបន្តពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈ ការបង្កើនការយល់ដឹង និងអភិវឌ្ឍន៍អាជីវកម្មដល់ស្ត្រី ការអភិវឌ្ឍអាជីវកម្មធុនមីក្រូ តូចនិងមធ្យម (MSME) ការពង្រឹងកម្មវិធីបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងបរិយាបន្នហិរញ្ញវត្ថុ។ ទី៣. ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍមូលធនមនុស្សនិងឌីជីថល ជាពិសេសសម្រាប់ស្ត្រីនិងក្មេងស្រី តាមរយៈការបង្កើន ការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញ ក៏ដូចជាការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈនិងគណិតវិទ្យា ( STEAM )។
ទី៤. ការបន្តធានាលើការការពារសិទ្ធិ ព្រមទាំងការចូលរួមពេញលេញ និងដោយស្មើភាពរបស់ស្ត្រី ក្នុងថ្នាក់ធ្វើសេចក្តីការសម្រេចនៅគ្រប់កម្រិត ដោយដោះស្រាយរាល់ឧបសគ្គនានា រួមទាំងកែប្រែផ្នត់គំនិត និងឥរិយាបថ អវិជ្ជមាន និងការរើសអើងដល់ការចូលរួមរបស់ស្ត្រីនៅក្នុងស្ថាប័ន សាធារណៈគ្រប់កម្រិត និងក្នុងវិស័យនយោបាយ។
ទី៥. ការពង្រីកវិសាលភាពការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងការអនុវត្តកម្មវិធីមាតាបិតាភាព វប្បធម៌អហិង្សា និងការបង្កើនការវិនិយោគ លើអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១៩-២០២៣ ឱ្យបានទូលំទូលាយ និងនៅគ្រប់វិស័យពាក់ព័ន្ធ។
ទី៦. ការពង្រឹងយន្តការគណនេយ្យភាព សម្រាប់សមភាពយេនឌ័ររបស់ក្រសួង ស្ថាប័ន និងនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍន៍សមត្ថភាព និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព ក្នុងការជំរុញការអនុវត្ត ព្រមទាំងការផ្តល់ធនធាន និងមធ្យោបាយគ្រប់គ្រងសម្រាប់ការងារនេះ។
ទី៧. ត្រូវបង្កើនការស្វែងរកការគាំទ្រមតិ និងខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹង ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គមដែលរើសអើងលើស្ត្រី ក្មេងស្រីនិងជនងាយរងគ្រោះ និងលើកកម្ពស់វប្បធម៌អហិង្សា។
ទី៨. សូមគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ និងវិស័យឯកជន បន្តរួមគ្នាពង្រីក បរិយាកាស អំណោយផល រួមទាំងវិធានការក្នុងក្របខណ្ឌគោលនយោបាយកម្រិតម៉ាក្រូ និងតាមវិស័យ ក្នុងការឆ្លើយតប គាំទ្រឲ្យស្ត្រី និងក្មេងស្រីកាន់តែមាន ភាពងាយស្រួលក្នុង ការចាប់យកកាលានុវត្តភាព និងទទួលបានសក្ដាពល ថ្មីៗ នៅក្នុងបរិការណ៍អំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩៕
ដោយ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


