ព័ត៌មានជាតិ
វាលចម្បាំងក្លាយជាតំបន់បោះតង់ និងកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត កាន់តែច្រើន
វាលចម្បាំងគឺជាឈ្មោះមួយដែលអ្នកភូមិកំណត់តៗគ្នា ធ្លាប់ជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាក្នុង សម័យសង្គ្រាមដ៏ស្វិតស្វាញក្នុងអតីតកាល តែបច្ចុប្បន្នតំបន់នេះប្រែក្លាយជាកន្លែងកសិកម្ម និង តំបន់ទេសចរណ៍ដ៏ទាក់ទាញជាច្រើនកន្លែង។
ជំរំបោះតង់វាលចម្បាំង ជាតំបន់ទេសចរណ៍ថ្មីមួយដែលប្លែកពីគេ ហើយកំពុងទាក់ទាញភ្ញៀវ ទេសចរណ៍កាន់តែច្រើនថ្វីត្បិតទើបតែលិចរូបរាងឡើងតែកន្លះឆ្នាំប៉ុណ្ណោះ ដែលស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅស្រុកសំឡូតខេត្តបាត់ដំបង ដែលផុសឡើងលើផ្ទៃដី១៥ហិចតា។
លោក ឃូ វ៉េតវ៉ាន់ អនិជជនខ្មែរនៅសហរដ្ឋអាមេរិក ដែលជាម្ចាស់រមណីយដ្ឋាននេះបានឱ្យដឹងថា ទីនេះមានផ្តល់សេវាជាច្រើនដូចជាមានម៉ូតូកង់បួន និងរថយន្តសម្រាប់ជួលដល់ភ្ញៀវជិះ តាមចំរាក់ភ្នំដើម្បីមើលទេសភាពព្រៃភ្នំផ្សែងអាប់គួរឱ្យទាក់ទាញ។

លោកបញ្ជាក់ថា ទីនេះក៏មានកន្លែងបោះតង់ ,កន្លែងអាំងសាច់ ,មានផ្ទះជើងមួយ ដែលហៅថាផ្ទះចាប សម្រាប់ទទួលភ្ញៀវ , មានម៉ាតសម្រាប់លក់ភេសជ្ជៈ និងម្ហូបអាហារមួយចំនួន ព្រមទាំងមានទីកន្លែងចាក់សាំងផងដែរ។អតីតជាប៉ូលីសនៅស្រុកអាមេរិកដែលទើបចូលនិវត្តន៍វ័យ៥៤ឆ្នាំរូបនេះបានបន្ថែមថា តំបន់រមណីយដ្ឋានជំរំបោះតង់វាលចម្បាំងនេះ មានភ្ញៀវទេសចរណ៍មកមិនដែលដាច់នោះទេ គឺមកពីក្នុងខេត្ត ក្រៅខេត្ត និងរាជធានីភ្នំពេញផងដែរ។លោកបញ្ជាក់ថាភ្ញៀវមកស្នាក់នៅ ទីនេះគឺភាគច្រើន មកបោះតង់ អាំងសាច់ រៀបចំពិធីជប់លៀង និងមើលទេសភាពកម្សាន្តអារម្មណ៍។
ចំពោះតម្លៃសេវាលោក ឃូ វ៉េតវ៉ាន់ បានឱ្យដឹងពីតម្លៃសេវានៅទីនេះគឺតម្លៃធូរថ្លៃសម្រាប់ភ្ញៀវ ក្នុងនោះ បើជួលម៉ូតូកង់បួនជិះគំសាន្តតាមជើងភ្នំមួយម៉ំោង១៥ដុល្លារ រថយន្តមួយម៉ោង២០ដុល្លារ ផ្ទះជើងមួយហៅថាផ្ទះចាប ១យប់៥ម៉ឺនរៀល បោះតង់រួមទាំងកន្លែងអាំងសាច់ កំរាលភួយខ្នើយ១យប់បីម៉ឺនរៀល បើមានតង់ខ្លួនឯងជួលទីតាំងតែ១៥០០០រៀលក្នុងមួយយប់ប៉ុណ្ណោះ។

ម្ចាស់ទីតាំងនេះបានឱ្យដឹងថា គាត់មានគម្រោងធ្វើការអភិវឌ្ឍន៍ទីតាំងនេះបន្ថែមទៀត ដូច ជាបង្កើតផ្ទះជើងមួយឱ្យបានច្រើនថែមទៀតដែលបច្ចុប្បន្នមិនគ្រប់តម្រូវការភ្ញៀវនោះទេ និងអភិវឌ្ឍន៍កន្លែងលេងទឹក និងអភិវឌ្ឍន៍កន្លែងចំរាក់ភ្នំ ,កែឆ្នៃព្រៃឈើ ទៅជាកន្លែងកម្សាន្ត កន្លែងថតរូប ជាដើម។
តំបន់ទេសចរណ៍ ដែលទើបបង្កើតថ្មីនេះមានទីតាំងនៅក្នុងភូមិព្រៃធំ ឃុំកំពុងល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង បើយើងធ្វើដំណើរពីផ្លូវជាតិលេខ៥៧ ចូលតាមចៀវ មកដល់ទីតាំងនេះមានចម្ងាយជាង១០០គីឡូ ,បើធ្វើតាមប្រាសាទបាណន់មកដល់ទីតាំង ចម្ងាយ៧១គីឡូ ហើយបើមកតាមប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ ចូលតាមច្រកចង្អៀតចម្ងាយតែ៤៨គីឡូ និងមកដល់ទីតាំងនេះហើយ ។
សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


