ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ កុមារកំព្រាគ្រប់ទីកន្លែងតែងតែទទួលបានការយកចិត្តិទុកដាក់ពីសម្តេចតេជោ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កុមារកំព្រា គ្រប់ទីកន្លែងតែងតែទទួលបានការយកចិត្តិទុកដាក់ពីសម្តេចតេជោ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលជួបសំណេះសំណាលជាមួយកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឲ្យចូលសាលារៀនសូត្រដូចកុមារដទៃទៀត នេះជាការយកចិត្តទុកដាក់ ក្នុងការមើលថែទាំកុមារឲ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ស្របតាមអានុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយទុកឲ្យអ្នកណានៅកំព្រាំឯកោនោះទេ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាមការអប់រំរបស់លោកគ្រូ អ្នកគ្រូ និងខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីមណ្ឌលកុមារកំព្រា ក្មួយៗអាចរកការ ងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានប្រគល់ជូនដល់គណៈគ្រប់គ្រងមណ្ឌល រួមមាន ៖ មី ៥កេស ទឹកសុទ្ធ ៥កេស ទឹកត្រី ៥យួរ ទឹកស៉ីអ៉ីវ ៥យួរ ទឹកម្ទេស ២កេស អង្ករ ១០០គីឡូក្រាម ទឹកផ្លែឈើ ១០កេស និងថវិកា ៣លានរៀល ជូន លោកគ្រូ អ្នកគ្រូ ៨នាក់ ក្នុងម្នាក់ៗថវិកា ១៥ម៉ឺនរៀល កុមារកំព្រា ៣៦នាក់ ក្នុងម្នាក់ៗទទួលបាន កាតាបកូនសិស្សមួយឃីត និងថវិកា ៧ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


