ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នឹងធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល
រាជរដ្ឋាភិបាល នឹងធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជន និងវិស័យឯកជន។ នេះបើយោងតាមខ្លឹមសារ នៅក្នុងឯកសារយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១ ត្រង់ចំណុចបញ្ចកោណទី ៥។

ឯកសារយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១នេះ ត្រូវបានថ្លែងដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី ៧ នៃរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បានឲ្យដឹងថា យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១ ត្រង់ចំណុចបញ្ចកោណទី ៥ គឺការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល ដែលចំណុចនេះរាជរដ្ឋាភិបាល នឹងបន្តផ្តោតលើការកិច្ចការអាទិភាពចំនួន ៥ គឺ៖
ទី១. ការកសាងរដ្ឋបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការដឹកនាំធ្វើបដិវត្តកម្មឌីជីថល ដោយរាជរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជន និងវិស័យឯកជន និងការពង្រឹងអភិបាលកិច្ចផ្នែកលើទិន្នន័យ។
ទី២. ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការជំរុញ ការធ្វើបដិវត្តកម្មឌីជីថលទៅក្នុងវិស័យសេដ្ឋកិច្ច ការបង្កើតធុរកិច្ចថ្មីឌីជីថល ការជំរុញការធ្វើបដិវត្តកម្មឌីជីថលសហគ្រាស ការជំរុញការអភិវឌ្ឍខ្សែច្រវ៉ាក់ឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការជំរុញការកសាងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ឌីជីថល ដើម្បីសម្រួលធុរកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញសន្ទុះនៃការកំណើនសេដ្ឋកិច្ច។
ទី៣. ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការកសាង និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន៖ ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង Cloud ឬមជ្ឈមណ្ឌលទិន្នន័យសំដៅពង្រឹងគុណភាព និងប្រសិទ្ធភាព នៃបណ្ដាញតភ្ជាប់ឌីជីថល ការចែករំលែកព័ត៌មាន និងការផ្ដល់សេវាទូរគមនាគមន៍។
ទី៤. ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល ដែលគោលដៅយុទ្ធសាស្រ្ដផ្តោតលើការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងយន្តការស្ថាប័នសន្តិសុខឌីជីថល និងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខឌីជីថល ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យបានទូលំទូលាយ។
ទី៥. ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយចាប់យកកាលានុវត្តភាព និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ រក្សាស្ថេរភាពវិស័យហិរញ្ញវត្ថុ និងជំនាញនវានុវត្តន៍ហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ តាមរយៈការអនុវត្តគោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ ២០២២-២០២៨៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


