ព័ត៌មានជាតិ
មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាពចំនួន ៤៨.២៨គីឡូក្រាមនៅក្រុងប៉ោយប៉ែត
មន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងធ្វើការពន្យល់ណែ នាំ ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគុណភាពទំនិញ និងសេវា ទៅដល់អាជីវករលក់ដូរទំនិញនៅតាមបណ្តាម៉ាត និងគេហដ្ឋានក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញទំនិញខូចគុណភាពជាច្រើននៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។

លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់ឲ្យដឹងថា មន្ត្រីជំនាញ ក.ប.ប. បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចបានចុះឆែកឆេរ រកទំនិញណាដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព មាននៅក្រុងប៉ោយប៉ែតហើយមន្ត្រីជំនាញបានធ្វើការ ឆែកឆេរនៅតាមបណ្តាតូប តាមផ្ទះ ម៉ាតបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងក្រុងប៉ោយប៉ែតមានដូចជា ទឹកក្រូចដបធំ Spite ចំនួន ៣ដប ស្មើ ៣.៧៥លីត្រទឹកក្រូចដបធំហ្វាន់តា ចំនួន ៦ដប ស្មើ ៧.៥លីត្រទឹកក្រូចដបធំ កូកាកូឡា ចំនួន ១ដប ស្មើ ១.២៥លីត្រ ស្រាបៀ Heineken ចំនួន ៤ដប ស្មើ ២.៤០លីត្រ ស្រាបៀ Chang ចំនួន ២ដប ស្មើ ១.២៤លីត្រ ស្រាបៀ Leo ចំនួន ១ដប ស្មើ ០.៦២លីត្រទឹកដោះគោជូ Omega ចំនួន ០៤ប្រអប់ ស្មើ ០.២៤លីត្រទឹកក្រូចដបធំចម្រុះ ចំនួន ២៤ដប ស្មើ ៣០លីត្រមីម៉ាម៉ាកំប៉ុង ចំនួន ១៣កំប៉ុង ស្មើ ០.៧៨គីឡូក្រាម កំទេចមី ចំនួន ៨០កញ្ចប់តូច ស្មើ ០.៥០គីឡូក្រាមសរុបមានចំនួន ៤៨.២៨គីឡូក្រាម។លោកបានបញ្ជាក់ឲ្យដឹបន្តទៀតថា រាល់មុខទំនិញដែលមន្ត្រីជំនាញធ្វើការដកហូតនេះ បាននាំយកទៅធ្វើការដុតកម្ទេចចោល តែមុខទំនិញណាដែលដុតមិន ឆេះដូចជា ប្រភេទទឹក ភេសជ្ជៈផ្សេងៗទៀត មន្ត្រីជំនាញបានយកទៅកែឆ្នៃធ្វើជាជីធម្មជាតិ ប្រភេទវីតាមីនចែកជូនដល់កសិករ ដើម្បីយកទៅប្រើប្រាស់ស្រោចស្រប ដំណាំបន្លែ ប្រភេទកសិកម្មផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


