ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ ពង្រត់កូនក្រមុំគេយកទៅដេកផ្ទះសំណាក់ត្រូវអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់លក់ថ្នាំញៀនហើយថែមទាំងពង្រត់កូនក្រមុំគេយកទៅដេកផ្ទះសំណាក់នៅខេត្តបាត់ដំបងទៀត ត្រូវកម្លាំងនាយការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមោងឫស្សីខេត្តបាត់ដំបង ចុះធ្វើការស្រាវជ្រាវរហូតរកឃើញជនសង្ស័យមកស្នាក់ក្នុងផ្ទះសំណាក់ឈ្មោះម៉ារី ហើយធ្វើការឃាត់ខ្លួនតែម្ដង។

លោក វរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២២១ របស់ជនរងគ្រោះឈ្មោះ អឿន លឹប ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់លើឈ្មោះ ទាយ យេ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នាចអំពេរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បាននាំកូនស្រីគាត់ឈ្មោះ ល.ស.ល អាយុ១៦ឆ្នាំ រត់ចេញពីផ្ទះកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១កន្លងមក។

លោកធឿង វាសនា បានឲ្យដឹងបន្តទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យរូបនេះបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៤កូនថង់ ស្មើនឹងទម្ងន់១៤.៣៨ក្រាមផងដែរ ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីកម្លាំងជំនាញសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេមានទំនាក់ទំនងស្នេហាជាមួយក្មួយស្រីជីទួតមួយ ឈ្មោះ ល.ស.ល តាមរយៈលេងតាមឆាតហ្វេសប៊ុក បន្ទាប់មករូបគេក៏មកលេងដល់ផ្ទះជនរងគ្រោះ រហូតដល់មានចិត្តស្រឡាញ់គ្នាបាននាំគ្នារត់ចេញពីផ្ទះទៅស្នាក់នៅផ្ទះសំណាក់ក្នុងស្រុកមង្គលបូរីចំនួន២យប់ ហើយបន្តទៅស្នាក់នៅផ្ទះសំណាក់ម៉ារី ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងចំនួន៣យប់ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចបានដកហូតនោះ ខ្លួនពិតជាបានទិញមកដើម្បីទុកលក់បន្ត និងទុកសម្រាប់ជក់ខ្លួនឯងទៀតផង។ ផ្អែកលើបណ្ដឹងជនរងគ្រោះ និងបានចម្លើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស