ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ តិច ឬច្រើន ប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំ ២០២៤ ត្រូវតែឡើង
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំរដ្ឋមន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ ត្រូវខិតខំសម្របសម្រួល ការពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតសម្រាប់ឆ្នាំ ២០២៤ ឲ្យបានល្អ និងធ្វើឲ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

ការណែនាំនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំដល់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារថ្មី ត្រូវខិតខំ សម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលកម្មករ-និយោជិតសម្រាប់ឆ្នាំ ២០២៤ ឲ្យបានល្អ និងឲ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំបែបនេះថា «ឥឡូវប្រគល់ភារកិច្ចឲ្យក្រសួងការងារនៅក្នុងឆ្នាំ ២០២៣នេះ ធ្វើចំពោះមុខ ទីមួយត្រូវខិតខំសម្របសម្រួល ការពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៤ឲ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្រ្ដ និងលក្ខណៈវិនិច្ឆ័យ ដែលចែងក្នុងច្បាប់ ស្ដីពី ប្រាក់ឈ្នួលអប្បបរមា ឲ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ»។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំបន្ថែមឲ្យលោករដ្ឋមន្ត្រីក្រសួងការងារ ត្រូវធ្វើកិច្ចការងារឲ្យបានលឿន។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ត្រូវធ្វើឲ្យលឿន ធ្វើម៉េចឲ្យប្រជាពលរដ្ឋបានដឹងថា ឆ្នាំ ២០២៤ បានឡើង ពេលភ្ជុំបិណ្ឌគាត់អាចទៅប្រាប់ឪពុកម្ដាយគាត់ ឆ្នាំក្រោយបានឡើងប៉ុនណោះ ឲ្យបាន តិច ឬច្រើន ត្រូវតែឡើងជូនបងប្អូនកម្មករ-កម្មការនី ត្រូវធ្វើឲ្យបានមុនភ្ជុំ»៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


