ព័ត៌មានជាតិ
លោក ស ថេត ណែនាំឱ្យមន្ត្រីប៉ូលីសចរាចរណ៍ចេះប្រើប្រាស់ពាក្យសម្ដីឳ្យបានសមរម្យ
អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនរគបាលចរាចរណ៍ និងមន្រ្តីតាមប៉ុស្តិ៍នគរបាលឱ្យពង្រឹងក្រមសីលធម៌ កាយវិការ និងចេះប្រើប្រាស់ពាក្យសម្ដីសមរម្យពេលអនុវត្តតួនាទី ភារកិច្ច។ លោក ស ថេត ណែនាំបែបនេះ ក្នុងឱកាសប្រកាសតែងតាំងមុខតំណែង និងប្រគល់ភារកិច្ចដល់ស្នងការថ្មីនៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។

លោក ស ថេត ក៏បានបន្តណែនាំឱ្យគ្រប់ភាគីចេះសាមគ្គី បម្រើប្រជាពលរដ្ឋ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវតែបង្រ្កាបការកាន់កាប់អាវុធខុសច្បាប់ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសបភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ លោក ស ថេត ក៏បានស្នើសុំដល់ព្រះរាជអាជ្ញារ កងកម្លាំងចម្រុះ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលែង ចំពោះករណីគ្រឿងញៀន ហើយត្រូវរាយការណ៍គ្រប់ករណី។
បន្ថែមពីនេះ លោកបានដាស់តឿនឱ្យប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់លើការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព ត្រូវពង្រឹងវិន័យ កាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋាននគរបាលឲ្យបានត្រឹមត្រូវ ស្អាត សមជាកងកម្លាំងនគរបាលជាតិ ត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វើការងារប្រចាំថ្ងៃឲ្យបានល្អ ចំពោះមន្ត្រីបើធ្វើល្អត្រូវមានការលើកទឹកចិត្ត ទទួលការលើកសរសើរ បើធ្វើខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់។

លើសពីនេះ លោក ស ថេត បានគូសបញ្ជាក់ថា ផែនសន្តិសុខបានដើរតួសំខាន់ណាស់ ហេតុនេះ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំ បានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ត្រៀមអនុវត្តពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការមិនគិតយប់មិនថាថ្ងៃ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង ក៏ដូចជា ត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឲ្យបានល្អ រៀបចំផែនការ គ្រប់គ្រងសភាពការណ៍ ដែលកើតឡើងជាយថាហេតុ។
ជាពិសេស លោក ស ថេត បានសង្កត់ធ្ងន់លើបញ្ហាកងកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ស ថេត បានចង្អុលបង្ហាញផែនការដែលតម្រូវឱ្យមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លើមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍ គ្រប់អង្គភាព៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


