Connect with us

ព័ត៌មានជាតិ

ផ្កាស្តៅ​ឆ្នាំនេះ​ចុះថ្លៃ​ខ្លាំង​ជាង​ឆ្នាំមុន​​ខណៈ​កសិករ​សម្រុក​ដាំ​តាមរបៀប​បច្ចេកទេស​ថ្មី​

បានផុស

នៅ

​​ផ្កា​និង​ត្រួយ​ស្តៅ​នៅ​ឆ្នាំ​២០២១​នេះ​បាន​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​ខណៈ​ឆ្នាំ​២០២០​ហក់​ឡើង​ខ្ពស់​ដែល​មិន​សូវមាន​លុយ​មិន​ហ៊ាន​ទិញ​យកមក​ធ្វើ​ម្ហូប​នោះទេ​។​

តាម​ប្រភពពី​ស្ត្រី សុន វិភាព ជា​អ្នករស់នៅ​ច្បារអំពៅ​បាន​និយាយថា​ កាលពី​ឆ្នាំ​២០២០​កន្លងទៅ​បន្លែ​ផ្កា​ស្តៅ​មានតម្លៃ​ខ្ពស់​ដែល​កាលណោះ​ផ្កា​ស្តៅ​៣​ទង​ថ្លៃ​៥០០០​រៀល​។​ ខុសប្លែក​ថ្ងៃនេះ​ផ្កា​ស្តៅ​ចុះ​ថោក​ហួស​ពី​ការ​ស្មាន​ដែល​មួយ​ដៃ​ធំ​លក់​ត្រឹម​១០០០​រៀល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ពិតជា​មានតម្លៃ​ចុះថ្លៃ​ពិតប្រាកដ​មែន​ព្រោះ​ផ្កា​ស្តៅ​នា​ឆ្នាំនេះ​ត្រូវបាន​កសិករ​លោក​ប្រើប្រាស់​វិធី​ដាំ​បន្លែ​ដោយ​ប្រើប្រាស់​ជី​បាញ់​លើ​ដើម​ដែល​កន្លងមក​មិន​ធ្លាប់មាន​។​

​ចំណែក​ស្ត្រី កង សុធា ដែលជា​អ្នក​នាំយក​បន្លែ​ផ្កា​ស្តៅ​ពី​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១​ខែ​កុ​ម្ភះ​នេះ​ថា ឆ្នាំនេះ​ផ្កា​ស្តៅ​បាន​ចុះថ្លៃ​ខ្លាំងណាស់​ហើយ​សម្បូ​ទៀតផង​។​ស្ត្រី​ដដែល​បន្តថា​កាលពី​ឆ្នាំ​២០២០​កន្លងទៅ​ផ្កា​ស្តៅ​មានតម្លៃ​ខ្ពស់​ហើយ​គ្មាន​ផ្កា​ស្តៅ​លក់​នៅលើ​ទី​ផ្សារ​ថែមទៀត​ផង​។​ក្នុងនោះ​ផ្កា​ស្តៅ​លែង​ព្រួយ​បារម្មណ៍​នឹង​ខ្វះខាត​ទៀតហើយ​។​ ព្រោះ​កសិករ​លោក​ប្រើប្រាស់​ជី​បាញ់​លើ​ដើម​មុនពេល​ផ្កា​ចាប់​ចេញ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៤ នាទីutes មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ២ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម