ព័ត៌មានជាតិ
មន្ត្រីក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុ នឹងអាចកាត់បន្ថយផលិតផលក្នុងស្រុក
ការប្រែប្រួលអាកាសធាតុ នឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន២,៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០។ នេះ បើតាមលោក ភាវ សុវុទ្ធី នៅក្នុងសិក្ខាសាលាស្តីពីការបង្កើតទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហើយជាញឹកញាប់ កម្ពុជា បានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។ ការសិក្សារថ្មីៗនេះ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ នឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ចំនួន២,៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០ ទោះបីជាការកើនឡើងសីតុណ្ហភាពសកលនៅក្រោម ២អង្សាសែលស៊ុសក៏ដោយ។ ដូច្នេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងផលិតភាពកសិកម្មជាដើម។


ចាប់តាំងពីឆ្នាំ២០០០មក រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងឈានមុខគេក្នុងការអនុវត្តវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងមានវឌ្ឍនភាពខ្លាំងផ្នែករៀបចំសកម្មភាព និងផែនការ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ជាក់ស្ដែង ការប្រែប្រួលអាកាសធាតុ និងកំពុងត្រូវបានបញ្ជ្រាបទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣ យុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗ។
ជាពិសេស បានធ្វើការបញ្ជ្រាប និងដាក់បញ្ចូលការប្រែប្រួលអាកាសធាតុ នៅក្នុងផែនការអភិវឌ្ឍន៍ និងផែនការថវិកាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។ ប្រទេសកម្ពុជា ក៏បានត្រៀមខ្លួន និងបានរៀបចំនូវក្របខ័ណ្ឌបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀបចំដំណើរការផែនការជាតិបន្សំ (NAP)។ ជាលទ្ធផល ប្រទេសកម្ពុជា សម្រេចបាននូវការរៀបចំឯកសារសំខាន់ៗ ចំនួន៣ រួមមាន ១)ដំណើរការផែនការជាតិបន្សំ ឆ្នាំ២០១៧ ២)ក្របខ័ណ្ឌហិរញ្ញប្បទានផែនការជាតិបន្សំ និងផែនការអនុវត្តន៍ឆ្នាំ២០១៧ និង ៣) យុទ្ធសាស្ត្រទំនាក់ទំនងផែនការជាតិបន្សំឆ្នាំ ២០១៨៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


