ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឲ្យពង្រីកវិសាលភាពព្រៃឈើ ជំរុញមន្រ្តីបណ្ដុះកូនឈើឲ្យបាន ១០ម៉ឺនដើមចែកពលរដ្ឋយកទៅដាំ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឲ្យមានការពង្រីកវិសាលភាពព្រៃឈើ និងជំរុញមន្ទីរបរិស្ថានត្រូវបង្កើនការបណ្ដុះកូនឈើយ៉ាងហោចណាស់ឲ្យបាន ១០ម៉ឺនដើម ក្នុង១ឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋដាំដុះ។

នៅក្នុងការជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កាលពីពេលថ្មីៗ កន្លងទៅនេះ លោក អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីជំរុញឲ្យមានការពង្រីកវិសាលភាពព្រៃឈើ ដូច្នេះមន្ត្រីមន្ទីរបរិស្ថាន ត្រូវបង្កើនការបណ្ដុះកូនឈើ យ៉ាងហោចណាស់ឲ្យបាន ១០ម៉ឺនដើម ក្នុង១ឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងបានដាំដុះស្ដារព្រៃឈើ ពង្រីកវិសាលភាពព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ ដាំឈើនៅតាមសហគមន៍ តាមភូមិឋាន ក៏ដូចជានៅតាមផ្ទះជាដើម។

លោក រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា «មន្ត្រីទាំងអស់ មិនត្រូវទៅដាំដើមឈើ ដោយខ្លួនឯងនោះទេ គឺយើងត្រូវការចាំបាច់ អប់រំផ្សព្វផ្សាយ និងការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យចូលរួមដាំកូនឈើ»។

លោក អ៊ាង សុផល្លែត បន្ថែមថា ការដាំឈើនឹងជួយឲ្យសហគមន៍ធានាបានអព្យាក្រឹតការបូន និងបានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះទៀត សហគមន៍ក៏អាចរកចំណូលមកអភិវឌ្ឍន៍មូលដ្ឋាន បានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាព តាមរយៈទេសចរណ៍ធម្មជាតិ ស្របតាមគោលដៅចម្បងនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ ក្នុងនោះភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


