ព័ត៌មានជាតិ
លម្អិត ករណីផ្អាកការងារប្រធានមន្ទីរកសិកម្មខេត្តកោះកុង
លោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ត្រូវបានលោក ឌិត ទីណា ចេញលិខិតផ្អាកការងារជាបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះរឿងបទល្មើសនេសាទនៅឃុំថ្មស ស្រុកបូទុមសាគរ។
លោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនចុះផ្សាយអំពីភាពអសកម្ម និងពាក់ព័ន្ធបញ្ហាបទល្មើសនេសាទ។ ម៉្យាងទៀត លោកក៏បានទាស់សម្តីគ្នាជាមួយក្រុមអ្នកសារព័ត៌មានផងដែរនាពេលកន្លងទៅ។

តាមប្រភពសារព័ត៌មានដែលបានចុះផ្សាយយ៉ាងព្រោងព្រាតបានលើកឡើងថា លោក អ៉ី ម៉េងលាង និងបក្ខពួកជាមន្រ្តីជលផល បានចាប់ទូកនេសាទខ្យងស ចាប់ឡានដឹកខ្យងស មិនសរសេរវិក្ត័យបត្រផាកបង់ពន្ធជូនរដ្ឋត្រឹមត្រូវនោះទេ ពោលគឺចាប់ហើយដាក់លែងស្ងាត់។

បណ្តាញសារព័ត៌មានទាំងនោះ ក៏បានស្រង់សម្តីរបស់ម្ចាស់ឡានដឹកខ្យងស ថា កាលពីថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៣ លោក ព្រំ សុវណ្ណា បានទូរស័ព្ទទៅថៅកែខ្យងសថា លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្ត បានសុំលុយគាត់ ចំនួន១២លានរៀល ស្មើនឹង៣០០០ដូល្លារអាមេរិក ពីព្រោះលោកត្រូវការប្រញាប់ជាថ្នូរក្នុងការឱ្យអូសខ្យងសក្នុងសមុទ្រ គាត់ក៏បានវេលុយឲ្យលោក ព្រំ សុវណ្ណា ដែលជានាយខណ្ឌជលផលស្រុកបូទុមសាគរភ្លាមៗតាមរយ: អេ ប៊ី អេ (ABA )។ ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផង លោក ព្រំ សុវណ្ណា មកចាប់ឡានដឹកខ្យងសរបស់គាត់ទារលុយទៀត ដោយយកហេតុផលថា មិនបានប្រាប់គេមុន ហើយថាមានថ្នាក់លើចុះមក។ មិនត្រឹមបញ្ហារឿងយកលុយពីបទល្មើសខ្យងសនោះទេ នៅមានបញ្ហានេសាទបទល្មើសគ្រែងឈាមជាច្រើនកន្លែង ដែលនាំឱ្យមានប្រជានេសាទឡើងមកតវ៉ាសុំអន្តរាគមន៍ដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងជួយដោះស្រាយជាបន្ទាន់ គ្រាពួកគេកើតទុក្ខមិនសុខចិត្តព្រោះតែការអាស្រ័យផលនេសាទមិនតម្លាភាពធ្វើបាបតែអ្នកក្រីក្រី រីឯអ្នកមានលុយអំណាចអាចវាទទីបទល្មើសនេសាទបានតាមតែអំពើចិត្ត។

ដោយមើលឃើញពីស្ថានភាពមិនស្រួល លោក អុី ម៉េងលាង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ការសម្រួលភារកិច្ចឱ្យលោក ព្រំ សុវណ្ណា នាយខណ្ឌជលផលស្រុកបូទុមសាគរ មកបំពេញការងារនៅរដ្ឋបាលខណ្ឌជលផលខេត្តកោះកុងជាបណ្តុះអាសន្នសិន ដោយដាក់ឈ្មោះ ប៉ រ៉ានី នាយរងខណ្ឌជលផលស្រុកបន្តការជំនួស។

ទោះយ៉ាងណា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បន្តបានសម្រេចផ្អាកតួនាទី និងភារកិច្ចរបស់លោក អ៊ី ម៉េងលាង ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជាបណ្ដោះអាសន្នផងដែរ។ បើយោងតាមសេចក្ដីសម្រេចចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមហេតុផលរកឃើញភាពមិនប្រក្រតីនៃការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


