ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជូនសាធារណជនជុំវិញការបង្ហោះរូបភាពវីដេអូ០១ឃ្លីប ករណីហិង្សា០១កន្លែងនៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅប៉ុន្មានម៉ោងចុងក្រោយនេះនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ពិនិត្យឃើញមានអ្នកលេងបណ្តាញព័ត៌មានសង្គមមួយចំនួន បានយករូបភាពតាមកាមេរ៉ាសុវត្ថិភាព០១ឃ្លីប មកបង្ហោះស៊ែរចែករំលែកតគ្នាៗលើករណីហិង្សា០១ បានកើតឡើងរវាងក្រុមក្មេងទំនើង០២ក្រុម បានវាយកាប់គ្នាប្រើប្រាស់ដំបង កាំបិតបុ័ងតោ នៅចំណុចខាងមុខផ្ទះសំណាក់៣$ ទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

ករណីហិង្សានេះបានបង្កឱ្យមានអ្នករងរបួស០២នាក់ ទី១៖ បុរសជាប្រជាការពារម្នាក់ ត្រូវបានក្រុមជនបង្កកាប់ត្រូវបណ្តាលឱ្យរងរបួសខណៈជនរងគ្រោះទៅឃាត់ក្រុមក្មេងទំនើងកំពុងឈ្លោះគ្នា ដោយឡែកអ្នករងរបួស
ទី២៖ ជាក្មេងទំនើងបក្ខពួកក្រុមជនបង្កដែលត្រូវបានបក្ខពួករបស់ខ្លួនកាប់ត្រូវដាច់ម្រាមដៃ០៣ ដោយសារតែកាប់គូរសត្រូវខុសបែរមកត្រូវគ្នាឯង។
ចំពោះករណីហិង្សាខាងលើក៏សូមបញ្ជាក់ថា ក្រោយកើតហេតុនោះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរង ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឧត្តមសេនីយ៍ទោ ហេង រតនា និងលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ វរសេនីយ៍ឯក ម៉ន វុទ្ធី ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវបង្ក្រាប។

បន្ទាប់មកជនសង្ស័យចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួនជាបន្ទាប់ ហើយក៏បានកសាងសំណុំរឿងចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ។
ការបកស្រាយបំភ្លឺជូនសាធារណជន គឺដើម្បីកុំឱ្យមានការភាន់ច្រឡំថា ហេតុការណ៍នេះ ទើបតែកើតឡើងថ្មីៗ។ ការពិតករណីនេះដែលភ្ជាប់មកជាមួយរូបភាពកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានជនបង្ក០៤នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ មកម្ល៉េះ។ ខ្លឹមសារដូចបានបញ្ជាក់ជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


