ព័ត៌មានជាតិ
រដ្ឋបាលរាជធានី គ្រោងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានី មានគម្រោងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស លោក ឃួង ស្រេង និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច (កោះពេជ្រ)។

លោក ឃួង ស្រេង លើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងដាក់ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧។

លោក ឃួង ស្រេង បញ្ជាក់ថា ប៉ុន្តែគម្រោងនេះ កំពុងសិក្សា ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឡើយទេ។ តែជាជំហានដែលត្រូវអនុវត្ត នឹងរុះរើស្ពានបាឡេនៅខណ្ឌឫស្សីកែវ មកធ្វើស្ពាននៅចំណុចព្រែកប្រាខាងលើ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។

ចំពោះការដាក់ឱ្យជាប្រើប្រាស់ ស្ពានបេតុងខ្សែកាបកោះនរា ជាបណ្តោះអាសន្នខាងមុខនេះ លោក ឃួង ស្រេង បានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីភាព ក្នុងពិធីដាក់ឱ្យធ្វើចរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្ន អបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


