ព័ត៌មានជាតិ
អាជ្ញាធរអប្សរាថា មិនហាមឃាត់រាល់ការថតរូបអនុស្សាវរីយ៍ទេ ប៉ុន្តែការថតផ្សាយអាជីវកម្មត្រូវសុំការអនុញ្ញាត
អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងបញ្ជាក់ដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិថា អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ក៏ប៉ុន្តែសម្រាប់ថតលក្ខណៈផ្សព្វផ្សាយអាជីវកម្មតម្រូវឱ្យមានការសុំច្បាប់ជាមុនសិន។
អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីប្រកាសព័ត៌មាន នៅល្ងាចថ្ងៃទី២៦ ខែកញ្ញានេះ ដើម្បីបំភ្លឺរាល់មន្ទិលសង្ស័យមួយចំនួនរបស់ភ្ញៀវទេសចរ ពាក់ព័ន្ធ នឹងបញ្ហាថតរូបនៅក្នុងប្រាសាទអង្គរវត្ត។

សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាបានសរសេរថា ក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីមន្ត្រីជំនាញបានពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម។
សម្រាប់គោលបំណង នៃការថត ដែលអាជ្ញាធរជាតិអប្សរាតម្រូវឱ្យមានការស្នើសុំគឺ៖
១/ចំពោះការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។ .
២/ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍)។ អាជ្ញាធរអប្សរា បានបញ្ជាក់ពីមូលហេតុដែលតម្រូវឱ្យមានស្នើសុំជាមុន គឺដើម្បីអាជ្ញាធរអប្សរាពិនិត្យភាពសមស្រប នៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ សម្រាប់ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។ ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន ហើយរាល់ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់នោះទេ។
៣/រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាជ្ញាធរអប្សរាត្រូវឱ្យទំនាក់ទំនងទៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេលប្រាំ (៥)ថ្ងៃ នៃថ្ងៃធ្វើការងារយ៉ាងយូរ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


