ព័ត៌មានជាតិ
ជំនួបជាមួយទូតអូស្រ្តាលី រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកការងារអាទិភាពធំ ៣ របស់ក្រសួងបរិស្ថាន
នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជួបលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីជជែកពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលី ក្នុងវិស័យបរិស្ថាន។

ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក អ៊ាង សុផល្លែត បានលើកឡើងពីការងារអាទិភាពរបស់ក្រសួងបរិស្ថានរួមមានការគ្រប់គ្រងសំណល់ ការស្តារនិងដាំដើមឈើឡើងវិញ ដើម្បីរក្សាបានគម្របព្រៃឈើជាង ៦០% ជារៀងរាល់ឆ្នាំ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ការការពារបរិស្ថានគឺជាកាតព្វកិច្ចទាំងអស់គ្នាទាំងគ្រប់ជាតិសាសន៍នៅទូទាំងសាកលលោក។

ឆ្លើយតបនឹងការលើកឡើងនេះឯកអគ្គរដ្ឋទូតអូស្ត្រាលី យល់ស្របនិងគាំទ្រលើការងារអាទិភាពទាំង ៣ របស់ក្រសួង ដែលយុទ្ធសាស្រ្តនេះមានបង្កប់នូវភាពជាក់លាក់ ច្បាស់លាស់ពីមួយជំហានទៅមួយជំហាននិងមានទឡ្ហីករភ្ជាប់ជាមួយផង។ បន្ថែមពីនេះ លោក Justin Whyatt មានបំណងចង់អញ្ជើញរដ្ឋមន្ត្រីទៅទស្សកិច្ចប្រទេសអូស្ត្រាលី ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើកិច្ចគាំពារបរិស្ថានក្នុងក្របខណ្ឌការគ្រប់គ្រងសំណល់ ការគ្រប់គ្រងជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ ។
រម្លឹកជូនថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានកំពុងអនុវត្ត ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការចំណងការទូតនានា៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


