ព័ត៌មានជាតិ
កម្ពុជា-ថៃ ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វិនិយោគ ដឹកជញ្ជូន វប្បធម៌
កម្ពុជា និងថៃ ដែលជាប្រទេសជាប់ព្រំដែននឹងគ្នា ប្ដេជ្ញារួមគ្នាជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដោយផ្ដោតលើវិស័យទេសចរណ៍ វិនិយោគ ដឹកជញ្ជូន តភ្ជាប់ និងវប្បធម៌។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ឈើតកៀត អត្ថាករ (CHERDKIAT ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅកម្ពុជា នាពេលថ្មីៗនេះ។ លោក សុខ ចិន្តាសោភា និងលោកឯកអគ្គរាជទូតថៃ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១៥ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ វិនិយោគ ដឹកជញ្ជូន ការតភ្ជាប់ និងវប្បធម៌។

គួររំលឹកថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន កាលពីចុងខែកញ្ញា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីថៃរូបនេះ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមព្រៀងគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យដល់ ១៥ប៊ីលានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប៉ុស្តិ៍ត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការតភ្ជាប់ផ្លូវដែកសម្រាប់រថភ្លើងដឹកទំនិញ។
នាយករដ្ឋមន្ត្រីទាំង២ ក៏បានប្ដេជ្ញាជំរុញបន្ថែមទៀតលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទី៣ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។ ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ លោកនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជាសម្រាប់ការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ ជាពិសេសផ្តោតលើទីក្រុងធំៗ។

ថៃមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា លំដាប់ទី៤ បន្ទាប់ពីចិន អាមេរិក និងវៀតណាម។ គិតរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានជាង ២.៨ពាន់លានដុល្លារ ថយចុះជិត ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ មានចំនួន ៣.៤ពាន់ លានដុល្លារ។ នៅក្នុងនោះ កម្ពុជា នាំចេញទៅទីផ្សារថៃ បានប្រមាណជាង ៦៥២លានដុល្លារ និងនាំចូលមកវិញប្រមាណ ២.១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទំនិញដែលកម្ពុជា បាននាំចេញទៅថៃ មានដូចជា ផលិតផលកសិផល វត្ថុធាតុដើម វាយនភណ្ឌ និងត្បូងថ្មមានតម្លៃ ហើយបានទិញចូលវិញនូវទំនិញផលិតផលសម្រេច ដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ គ្រឿងសំអាងគ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងសំណង់ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


