Connect with us

ព័ត៌មានជាតិ

អ៊ាង សុផល្លែត ៖ ធនធានមនុស្សជាអាទិភាព​ទី​១ ចំណោមអាទិភាពចម្បងទាំង ៥

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ថា ធនធាន​មនុស្ស​ គឺ​ជា​អាទិភាព​ទី​១ ក្នុង​ចំណោម​អាទិភាព​ចម្បង​ទាំង ៥ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​ផ្តោត​ទៅ​លើ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចូលរួម​​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី «ការ​គ្រប់គ្រង​បរិស្ថាននិង​ធនធាន​ធម្មជាតិ» ជំនាន់ទី៥ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦ ​ខែ​តុលា ឆ្នាំ២០២៣ ​នេះ លោក​ អ៊ាង សុផល្លែត លើក​ឡើង​ថា ការ​បណ្ដុះ​ចំណេះ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​មាន​ចំណេះ​ដឹង ចំណេះ​ធ្វើ និង​ជំនាញ​បរិស្ថាន ​គឺ​ជាជំហានមួយឆ្ពោះ​ទៅ​រក​សុក្រឹត​កម្ម​បរិស្ថាន​កិច្ច។ មិន​តែ​ប៉ុណ្ណោះ ធនធាន​មនុស្ស​ក៏​ជា​ធន​ធាន​ដ៏​ចម្បង​មួយ ​និង​​​ចាំ​បាច់​បំផុតក្នុងការជួយអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើន។

លោករដ្ឋមន្រ្តី​បានណែនាំដល់​សិក្ខាកាម​ទាំងអស់ ដែលទទួលយកវគ្គបណ្តុះបណ្តាលត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ត្រង​ត្រាប់​ ស្តាប់ ហ៊ាន​សួរ ហ៊ាន​ឆ្លើយ​តប​លើ​គំនិត​ដែល​យល់​ឃើញ ដើម្បីឲ្យការសិក្សាកាន់តែមានប្រសិទ្ធិភាព ជាពិសេសបានចាក់បំពេញបន្ថែមនូវចំណេះដឹង។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា «ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ​ក្នុង​វិថី​ការងារ​បរិស្ថាន សិក្ខា​កាម​ទាំង​អស់​​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​អំពី​ការងារ​អាទិភាព​របស់​ក្រសួង និង​ជំរុញ​ការងារ​អាទិភាព​ឲ្យ​ទៅ​សម្រេច​បាន​ទិសដៅ​រួម​​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា»។

គួរ​បញ្ជាក់​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​​ «ការ​គ្រប់គ្រង​បរិស្ថាននិង​ធនធាន​ធម្មជាតិ» ដែល​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន​រយៈ​ពេល ១០​ថ្ងៃ​ ក្នុង​​គោល​បំណង ពង្រីក​ចំណេះដឹង ចំណេះ​ធ្វើ និង​ជំនាញ​ដល់​សិក្ខាកាម​ចំនួន ៤៨ រូប ដើម្បី​ក្លាយ​​ជា​អ្នក​បន្តវេន និង​ជា​ធនធាន​ដែល​មាន​សក្ដានុពល រុញ​ច្រាន​នាវា​​បរិស្ថាន​ឆ្ពោះ​ទៅ​ទិសដៅ​អាទិភាព​របស់​ក្រសួងស្រប​តាមយុទ្ធសាស្រ្ត​​បញ្ចកោណ​នៃ​រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម