ព័ត៌មានជាតិ
ពន្ធដារខេត្តកែប ប្រមូលចំណូលបានជាង ២,៤លានដុល្លារ រយៈពេល៩ខែ ឆ្នាំនេះ
រយៈពេល ៩ខែ ឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តកែប បានប្រមូលចំណូលពន្ធបានចំនួន ៦,៩៤០,៨៦៤,៩៤៩ រៀល (២,៤លានដុល្លារ) ស្មើនឹង ៧៦,៨២% នៃផែនការប្រចាំឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក អៀង ក្អូន ប្រធានសាខាពន្ធដារខេត្តកែប បានបង្ហាញទិន្នន័យនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង អំពីលទ្ធផលនៃការប្រមូលពន្ធក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី ១៨ ខែតុលា។

លោក អៀង ក្អូន បានបញ្ជាក់ថា ចំណូលពន្ធរយៈពេល ៩ខែនេះ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការថយចុះចំនួន ៤១.៦២% ដោយសារតែកើតមានឡើងសង្គ្រាមរវាង អ៊ុយ ក្រែន និងរុស្ស៊ី ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងកម្ពុជា។
បើទោះជាយ៉ាងនេះក្តី លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែបដែលចូលរួមកិច្ចប្រជុំនេះដែរ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តឱ្យមន្ត្រីពន្ធដារ ត្រូវខិតខំបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរណែនាំ ស្តីពី ការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល និងកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក អ៊ឹម បញ្ញារិទ្ធិ ក៏បានណែនាំមន្ត្រីសាខាពន្ធដាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តតាមយុទ្ធសាស្ត្រណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជក និយោជិក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។ ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការប្រមូលពន្ធ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធដារ។
ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ ត្រូវប្រកាន់ភ្ជាប់នូវគុនតម្លៃគោលការណ៍៣ សំខាន់ៗ រួមមាន៖
– រដ្ឋបាលកិច្ចល្អប្រកាន់ភ្ជាប់នូវភាពជាអ្នកដឹកនាំ គុណាធិបតេយ្យ ដែលសំដៅលើ គណនេយ្យភាព សមត្ថភាព ការខិតខំប្រឹងប្រែង និងលទ្ធផលការងារអ្នកចូលរួមអនុវត្តទាំងអស់ត្រូវមានឆន្ទៈ មុះមុត ការបោះបង់ មានភាពទទួលខុសត្រូវខ្ពស់ សំដៅអនុវត្តការងារក្នុងស្មារតី បុរេសកម្ម និងតម្កល់ផលប្រយោជន៍ជាតិ និងអង្គភាពជាធំ។
- មន្ទីរអង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រវិធានការនានារបស់រដ្ឋបាលសារពើពន្ធ ធ្វើយ៉ាងណា ឱ្យការប្រមូលចំណូលពន្ធសម្រេចបានតាមផែនការកំណត់។
លើសពីនេះទៀត លោក អ៊ឹម បញ្ញារិទ្ធិ បានអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ សូមស្ម័គ្រចិត្តមកបំពេញកាតព្វកិច្ចសារ ពើពន្ធ ស្រមតាមច្បាប់កំណត់ជៀសវាងមានការអនុវត្តដោយបង្ខំ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ និងមុខរបរផ្សេងៗជាដើម។
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


