ព័ត៌មានជាតិ
អ្នកប្រកបរបរខ្នាតតូចព្រួយបារម្ភពីការដណ្តើមការងារ និងមុខរបររបស់ជនបរទេសរស់នៅកម្ពុជា
អ្នកប្រកបមុខរបរខ្នាតតូច ឬហៅថា សេដ្ឋកិច្ចប្រក្រៅប្រព័ន្ធ សម្តែងការព្រួយបារម្ភ ដ្បិតមានជនបរទេសមួយចំនួន រស់នៅកម្ពុជា បានកំពុងដណ្ដើមទីផ្សារ ដែលបណ្ដាលឱ្យធ្លាក់ចុះប្រាក់ចំណូល និងមានការប្រកួតប្រជែងខ្លាំង។

លោក សុខ សៀក ជាអ្នកប៉ះអ៊ុតកង់ម៉ូតូ ក្បែរវិទ្យាល័យជាស៊ីមជ្រោយចង្វា បានយល់ឃើញថា បើសិនជាមានជនរបទេ សប្រកបរបររកស៊ីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចប្រជាពលរដ្ឋខ្មែរដែរ នៅថ្ងៃខាងមុខ នឹងរងនូវផលលំបាកកាន់តែខ្លាំង ស្របពេលស្ថានភាពសេដ្ឋកិច្ចពុំសូវល្អសម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធនាពេលបច្ចុប្បន្ននេះផងនោះ។
អ្នកប៉ះកង់ម៉ូតូវ័យ ៥៥ឆ្នាំរូបនេះ បានបន្តដូច្នេះថា សម្រាប់ស្ថានភាពសព្វថ្ងៃលំបាករកស៊ីណាស់ទៅហើយ ចុះទម្រាំតែ មានអ្នកដណ្ដើមរបររកស៊ីបែបនេះទៀត វារឹតតែធ្វើឱ្យមានការប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារ ពោលគឺនឹងមានការ ធ្លាក់ចុះប្រាក់ចំណូល បាត់បង់អតិថិជន ដ្បិតមានអ្នករកស៊ីដូចគ្នាច្រើន ជាកត្តានាំឱ្យមានការទម្លាក់ថ្លៃបន្តិច ដើម្បីប្រជែង ដណ្ដើមម៉ូយគ្នាជាដើម។
ផ្ទុយទៅវិញ លោក ជុំ សារាជ្យ ជាអ្នកលក់កាហ្វេតាមម៉ូតូ លើកឡើងថា ចំពោះបញ្ហានេះ មិនប៉ះពាល់ខ្លាំងប៉ុន្មានោះទេ បើមានការកំណត់ច្បាស់លាស់ពីកម្រិតអាជីវកម្ម ដែលពួកគាត់នឹងត្រូវប្រកបរបររកស៊ីនោះ ពិសេសកំណស់ថាតើ អាជីវកម្មប្រភេទណា ដែលជនបរទេសមិនអាចធ្វើបានជាដើម។ ដោយឡែក បើសិនជាជនបរទេសដែលកំពុងរកស៊ីនៅ ក្នុងប្រភេទមុខរបរស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ នោះវាប្រាកដណាស់ថា នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ខ្មែរ ឬបាត់បង់អតិថិជន។
មិនត្រឹមតែជនបរទេសប៉ុណ្ណោះនោះទេ សូម្បីតែប្រជាពលរដ្ឋខ្មែរគ្នាឯង បើប្រកបអាជីវកម្មដូចគ្នា ក៏គង់នឹងរងផលលំបាក ចំពោះប្រកួតប្រជែងទីផ្សារដូចតែគ្នា។ នេះជាការបញ្ជាក់បន្ថែមពី លោក ជុំ សារាជ្យ។
ជាមួយគ្នាដែរ យុវជនមួយក្រុម ជាអ្នកតាមដានស្ថានភាពសង្គម មានទស្សនៈយល់ឃើញថា សម្រាប់បញ្ហាប្រឈមនេះ វាបង្កផលប៉ះពាល់ខ្លះដែរ ចំពោះប្រជាពលរដ្ឋកំពុងធ្វើអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមានហានិភ័យខ្ពស់ក្នុងការបាត់ បង់ប្រាក់ចំណូល ជាហេតុបណ្ដាលឱ្យប៉ះពាល់ជីវភាពគ្រួសារ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានកំពុងគាំពារទៅលើអ្នកប្រកបរបរខ្នាតតូច ដើម្បីលើកស្ទួយជីវភាព កាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសការងារជាដើម។ ទន្ទឹមនឹងនេះ រដ្ឋក៏បានឧបត្ថម្ភធនធានរាប់លានដុល្លារ ដល់ពលរដ្ឋក្រីក្រងាយរងគ្រោះ ដើម្បីដោះស្រាយជីវភាព ចាប់តាំងពីកើតមានវិបត្តិកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


