Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមូលដ្ឋានខណ្ឌ ក្នុងរាជធានីភ្នំពេញបន្តអំពាវនាវដល់ម្ចាស់ទីតាំងជួលស្នាក់នៅឲ្យជនបរទេស បន្តចូលរួមសហការរាយការណ៍ព័ត៌មានជូនអាជ្ញាធរ

បានផុស

នៅ

អាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានរដ្ឋបាលខណ្ឌ ក្នុងរាជធានីភ្នំពេញ បន្តអំពាវនាវដល់ម្ចាស់ទីតាំងជួលការស្នាក់នៅឲ្យជនបរទេសទាំងអស់ សូមបន្តចូលរួមសហការរាយការណ៍ព័ត៌មានជូនអាជ្ញាធរ ករណីមានការសង្ស័យលើការចូលមករស់នៅខុសច្បាប់ពីសំណាក់ជនបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ក្នុងមូលដ្ឋាន នៅតែបន្តបង្កើនការចុះត្រួតពិនិត្យការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ដើម្បីបន្តអង្កេតតាមដានការចូលមកជ្រកកោននៅកម្ពុជាដោយខុសច្បាប់ដើម្បីប្រព្រឹត្តិបទល្មើសនានា ពិសេសនោះ គឺ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) តែម្តង។

លោកអភិបាលសង្កត់ធ្ងន់ថា ក្នុងមូលដ្ឋានខណ្ឌដូនពេញ មានអាគារ ខុនដូរ អាផាតមិន សណ្ឋាគារ ចំនួន៣១៥ទីតាំង កម្លាំងគណៈបញ្ជាការនៃរដ្ឋបាលខណ្ឌបានបែកចែកកម្លាំងជា៣ក្រុម បន្តចុះត្រួតពិនិត្យ ជាប់ជាប្រចាំ ក្នុងយុទ្ធនាការចុះត្រួតពិនិត្យនោះ មិនមានបទល្មើសអនឡាញស្កែម (oine scams)នោះឡើយ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌដូនពេញជាបេះដូងរបស់រាជធានីភ្នំពេញ ដូច្នេះមិនត្រូវមានបទល្មើសគ្រប់ប្រភេទ បញ្ហាក្មេងទំនើង មានការប្រមូលផ្ដុំគ្នាពេលយប់ព្រលប់ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នេះជាកត្តាសំខាន់ និងត្រូវធនាបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ជូនដល់ ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ប្រជាពលរដ្ឋ សម្ដែងការគាំទ្របំផុតចំពោះយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  ( Online Scams ) ចេញពីប្រទេសកម្ពុជា ព្រោះកម្ពុជាជាប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ក្រោមម្លប់ នៃសន្តិភាព ដូច្នោះហើយប្រជាជន ពុំត្រូវការបទល្មើសឧក្រិដ្ឋទាំងឡាយអាចមានដង្ហើមនៅរស់រាននោះឡើយ។ ប្រទេសកម្ពុជារីកចំរើនទៅបាន ពុំអាស្រ័យទៅលើ បទល្មើសទាំងនោះឡើយ គឺពឹងផ្អែកទៅការវិនិយោគក្រុមហ៊ុន សហគ្រាស វិស័យទេសចរណ៍ វប្បធម៌ ដូនតារបស់ខ្មែរ ជាពិសេស ធនធានមនុស្ស មានចំណេះដឹង.។ល។

គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់តឿនដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តយកចិត្តទុក ដាក់បន្ថែមលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបង្ក្រាបឲ្យអស់លើឧក្រិដ្ឋកម្មឆបោកប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ( Scams Online ) ខណៈក្រសួងមហាផ្ទៃ ក៏បានកំណត់បន្ទាត់ក្រហម នៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកនេះ ត្រឹមដំណាច់ខែមីនា ពោលគឺនៅមុនខែមេសា ឆ្នាំ២០២៦មកដល់៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម