Connect with us

ព័ត៌មានជាតិ

ជាង ១ ខែ ពលរដ្ឋចូលរួមអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដល់ ១,៨លាន​នាក់

បានផុស

នៅ

ក្នុង​រយៈ​ពេល​ជាង ១ខែ នៃ​ការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​សាលា​រៀន​នៅ​រាជ​ធានី​-ខេត្ត មាន​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ ១,៨ លាននាក់ បាន​ចូលរួម​អនុវត្ត​កម្មវិធី​ ​«ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ»។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​២៦​ ខែ​តុលា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង​ សុផល្លែត បាន​សង្កត់​ធ្ងន់​ថា “យុទ្ធនាការ​នេះ​បាន​បញ្ជ្រាប​មិន​ត្រឹម​តែ​សិស្សានុសិស្ស​នៅ​តាម​សាលា​រៀន​នោះ​ទេ កម្មករ-កម្មការិនី នៅ​តាម​រោងចក្រ សហគ្រាស​នានា។ ព្រម​ជា​មួយ​គ្នា​នេះ ព្រះសង្ឃ នៅ​តាម​វត្ត​អារាម​នានា បាន​ចូលរួម​ផង​ដែរ​ក្នុង​ការ​អនុវត្តវិធានការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»”។

យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិកនឹង​​បន្ត​រយៈ​ពេល​វែង ហើយ​យុវជន​ត្រូវ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពី​មួយ​​ជំនាន់​ទៅ​មួយ​ជំនាន់​។ បើតាម​លោក​រដ្ឋមន្ត្រី​ «កាល​ណា​​យើង​ស្អាត ភូមិ​​យើង​​ស្អាត ស្រុក​យើង​ស្អាត ប្រទេស​​យើង​ក៏​ស្រស់​ស្អាត មាន​សោភ័ណ​​ភាព មាន​ការ​ទាក់ទាញ​នាំ​ទេសចរ និង​អ្នក​វិនិយោគ​មក​​ប្រទេស​កម្ពុជា។ ភាព​ស្អាត​ត្រូវ​បាន​វាយ​តម្លៃ​ឲ្យ​ឃើញ ពី​អាកប្បកិរិយាបថ​នៃ​ការ​រស់​នៅ​ ហើយ​ជំនាន់​ក្រោយ​ៗ​នឹង​មើល​ឃើញ​ពី​ការ​ទទួល​​ខុស​ត្រូវ​របស់​អ្នក​ជំនាន់​មុន មានន័យថា នៅពេលពួកគាត់ធំឡើង មានគ្រួសារ មានកូន ចៅ​នឹង​បន្ត​ការ​មិន​ប្រើ​ថង់​ប្លាស្ទិក​ដែរ។ »

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម