ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម៖ ប្រេងសាំងឡើងថ្លៃ ៤៤០០រៀល និងម៉ាស៊ូតចុះថ្លៃ ៤៥៥០រៀល ក្នុងមួយលីត្រ
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា គឺប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ៤ ៤០០ រៀល/លីត្រ និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤ ៥៥០រៀល/លីត្រ។ ដោយតម្លៃនេះចាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែវិច្ឆកា ឆ្នាំ២០២៣។

យោងតាមតម្លៃដែលក្រសួងពាណិជ្ជកម្មប្រកាសនេះ សម្រាប់តម្លៃសាំង ឡើងថ្លៃ ៥០រៀល និងប្រេងម៉ាស៊ូតធ្លាក់ចុះថ្លៃ ១០០រៀល ក្នុងមួយលីត្រ។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


