ព័ត៌មានជាតិ
លោក គួច ចំរើន៖ នាវា ឬទូកនេសាទមិនចុះបញ្ជីមិនឱ្យនេសាទក្នុងដែនសមុទ្រខេត្តព្រះសីហនុឡើយ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក បន្តផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជានេសាទមកទទួលសេវាការសុំចុះបញ្ជីទូកនេសាទឱ្យបានមុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្តនឹងជួយសម្រួលនៃការបញ្ចុះតម្លៃសេវារហូត ៥០ភាគរយ។ ដោយឡែកក្រោយឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជីនឹងមិនត្រូវបានអនុញ្ញាតឱ្យនេសាទក្នុងលម្ហសមុទ្រនៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះធ្វើឱ្យប៉ះពាល់គុណតម្លៃរបស់ជាតិ។

លោក គួច ចំរើន បានបន្តថា ក្នុងករណីបានមកស្នើសុំសេវាចុះបញ្ជីហើយ ប៉ុន្តែមិនទាន់បានទទួលប័ណ្ណសម្គាល់ទូកនេសាទ ឱ្យតែមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបង់ប្រាក់របស់អង្គភាពច្រកចេញចូលតែមួយដែលបញ្ជាក់ថា បានស្នើសុំសេវារួចហើយនោះ រដ្ឋបាលខេត្តអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទក្នុងដែនសមុទ្រជាធម្មតា រួចរង់ចាំទទួលប័ណ្ណសម្គាល់ទូកនេសាទតាមក្រោយ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ជួយសម្របសម្រួល ការធ្វើអត្តសញ្ញាណកម្មរបស់ម្ចាស់នាវានេសាទ ដើម្បីមានភាពងាយស្រួលមកបំពេញបែបបទចុះបញ្ជីបានលឿនឆាប់ ងាយស្រួលក្នុងការទទួលបានលិខិតអនុញ្ញាតសម្រាប់ការធ្វើនេសាទ។ ទាក់ទងនឹងការចុះបញ្ជីនាវានេសាទនេះ ប្រជានេសាទទទួលបានសិទ្ធិក្នុងការធ្វើនេសាទ ដូច្នេះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ត្រូវបន្តការខិតខំប្រមូលផ្តុំស្មារតីទទួលខុសលើកទឹកចិត្ត ជំរុញចលនាធ្វើយ៉ាងណាឱ្យប្រជានេសាទមកស្នើសុំការចុះបញ្ជីទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគេទទួលបានសិទ្ធិក្នុងការធ្វើនេសាទក្នុងដែនសមុទ្រដោយស្របច្បាប់។

ខេត្តព្រះសីហនុមានទូកនេសាទសរុបចំនួន ២៥២៣គ្រឿង ក្នុងនោះ នាវានេសាទដែលបានចុះបញ្ជីមានចំនួន ៤៨៨គ្រឿង បានចុះបញ្ជីរួចមុនពេលយុទ្ធនាការជំរុញការចុះបញ្ជី។ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត បានទទួលសេវាចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ សរុបចំនួន៣៣៧ គ្រឿង និងប្រមូលចំណូលសរុបបានចំនួន២៧.៥៥០.០០០រៀល ជាមួយនឹងសម្របសម្រួល លើកទឹកចិត្ត និងបញ្ចុះតម្លៃ ៥០ភាគរយ នៃតម្លៃសេវាសរុប។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។
ថ្លែងនៅកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ លោក គង់ វិតាណៈ បានលើកឡើងថា រដ្ឋបាលខេត្តបានកំពុងជំរុញការចុះបញ្ជីនាវានេសាទ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបន្តលើកទឹកចិត្តប្រជានេសាទឱ្យមកស្នើសុំចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់គ្នាមុនដំណាច់ឆ្នាំនេះ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


