ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់បន្តទៀត សម្រាប់វិស័យការពារជាតិកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់បន្តទៀត សម្រាប់វិស័យការពារជាតិរបស់កម្ពុជា។

ការបង្ហាញបែបនេះ នៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាអ្វីដែលកម្ពុជារកបានដោយលំបាកបំផុត។ ដូច្នេះហើយ អ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាឲ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ពិតណាស់ ជាមួយនឹងសន្តិភាពដែលយើងបានរកដោយលំបាក ហើយសង្ឃឹមថា យើងនឹងលែងត្រូវប្រឈមនឹងការប្រយុទ្ធទ្រុងទ្រាយធំ ដូចជំនាន់មុនៗទៀតហើយ ក៏ប៉ុន្តែការគំរាមកំហែង បញ្ហាសន្តិសុខ និងនៅតែបន្តបើសិនជាយើងធ្វេសប្រហែស ស្របដែលភាពតានតឹងក្នុងតំបន់ និងសកលលោក នៅតែបន្តកើតឡើង»។
ជាក់ស្ដែងបញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម, ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី ២១នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ សក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់វេលា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «នេះហើយជាបេសសកម្មស្នូល និងជាមូលហេតុដែលយើងបានបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ខ្ញុំសង្ឃឹមថា អង្គភាពនេះ នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់ សម្រាប់វិស័យការពារជាតិ នាពេលអនាគត»៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា