ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ណែនាំឲ្យយកចិត្តទុកដាក់លើការគំរាមកំហែងពី Cyber security
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងកងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការគំរាមកំហែងនាពេលបច្ចុប្បន្ន និងទៅអនាគត ពាក់ព័ន្ធសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា (Cyber security)។

ការណែនាំនេះ នៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
នៅក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការគំរាមកំហែងនាពេលបច្ចុប្បន្ន និងទៅអនាគត ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា (Cyber security)។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «កិច្ចការងារនេះ គឺយើងត្រូវចាំបាច់យកចិត្តទុកដាក់ ព្រោះកងទ័ពរបស់យើងគឺទំនើបកម្មហើយ បច្ចេកវិទ្យាសូម្បីតែរថយន្តដែលប្រើសុទ្ធតែអេឡិចត្រូនិក រថយន្តដឹកជញ្ជូនមិញនេះ រថយន្តខ្លះបើខូចទាល់តែចូលទៅក្នុងរោងជាង ដែលមានកុំព្យូទ័រ បើសិនជាយើងមិនអាចមានសមត្ថភាពក្នុងការគ្រប់គ្រង នូវសុវត្ថិភាពទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនងរបស់យើង ហើយជាពិសេសកងទ័ព ដែលចាំបាច់ត្រូវមានការលាក់ការណ៍ខ្ពស់ យើងពិបាក»។
ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពទាំងអស់ ត្រូវពិនិត្យមើល និងពង្រឹងស្ថាប័ន ព្រមទាំងនីតិវិធី ឬយន្តការ សម្រាប់ការគ្រប់គ្រង និងបង្ការលើបញ្ហាការគំរាមកំហែងពីសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា (Cyber security) នេះ៕
-
KPT+៦ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
រឿងរ៉ាវដ៏រន្ធត់នៅពីក្រោយហាងប៊ូហ្វេនៅ វៀតណាម ធ្វើឲ្យភ្ញៀវបាក់ស្បាតលែងហ៊ានទៅទទួលទាន
-
វប្បធម៌ ជំនឿ៦ ថ្ងៃ មុន
ឆ្នាំ រកា ជូត និងវក ខំជម្នះព្យុះភ្លៀងខ្លាំំង ខណៈ ២០២៤ អ្នកនឹងជួបសំណាងធំវិញ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន
ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញ ហុងដា Scoopy ស៊េរីថ្មី ជាផ្លូវការហើយ