ព័ត៌មានជាតិ
លោក ហេង សួរ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិលើក្រុមគោលដៅ១,៥លាននាក់
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលប្រមុខរាជរដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យដំណើរការអនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ។

វគ្គបណ្តុះបណ្តាល ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យមានមូលដ្ឋានច្បាស់លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាល ដែលនឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

លោករដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួម ថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ដែលគ្រប់ភាគីទទួលដោយក្តីសោមនស្សទើបកម្មវិធីនៃការបណ្តុះបណ្តាលនេះទទួលបានជោគជ័យដោយពិតប្រាកដ។
សម្រាប់លោករដ្ឋមន្ត្រី ភាពទាក់ទាញនៃកម្មវិធីបណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាមិនអាចកាត់ផ្តាច់បានឡើយ។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នា២០២៣នេះ នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ឱកាសឱ្យក្រុមគោលដៅមានជំនាញឆាប់រហ័ស និងឆាប់មានការងារសមរម្យក្នុងគោល បំណងលើកកម្ពស់ជីវភាពគ្រួសារ។
ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ក្នុងការអនុវត្តកម្មវិធីដ៏ពិសិដ្ឋនេះ ដោយក្រសួង បានត្រៀមវិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន៣៨ ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។ បន្ថែមពីនេះ ក្រសួង បាន បើកវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេសរួចរាល់ហើយ ដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែលចុះគោល ដៅខ្លីខ្លឹម និងមាននិយាមរួម៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


