ព័ត៌មានជាតិ
ខេត្តបាត់ដំបង នៅតែទទួលភ្ញៀវទេសចរអំឡុងពេលចូលឆ្នាំចិន ប៉ុន្តែត្រូវចូលរួមការពារជំងឺកូវីដ
ដើម្បីទប់ស្កាត់ការរីករាលដាលដល់សហគមន៍នៃជំងឺកូវីដ១៩ នៅតាមតំបន់រមណីយដ្ឋានក្នុងខេត្តបាត់ដំបងមួយចំនួន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះ មន្ទីរទេសចរណ៍ខេត្ត បានណែនាំឲ្យបើកទទួលភ្ញៀវ ត្រូវមានចំនួនកំណត់ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជៀសវាងឆ្លងរីករាលដាលចូលក្នុងសហគមន៍។

លោក អ៊ុច អ៊ុំភិនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការណែនាំខាងលើនេះ ដោយសារនៅតាមបណ្តាគោលដៅតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងពលករខ្មែរ នៅតែបន្តចាកចេញពីប្រទេសថៃវិលត្រឡប់មកកាន់ប្រទេសកំណើតវិញមិនទាន់ស្ងប់ស្កាត់នៅឡើយដូចនេះ នៅតាមបណ្តាតំបន់ទេសចរណ៍មួយចំនួន ដែលស្ថិតនៅតាមបណ្តោយព្រំដែនទាំងអស់ នៅក្នុងឱកាសថ្ងៃចូលឆ្នាំចិនវៀតណាមខាងមុខនេះ មិនត្រូវបានរៀបចំឲ្យមានលក្ខណៈអធិកអធមពពាក់ពពូននោះទេ គ្រាដែលប្រទេសថៃបានផ្ទុះឡើងជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ១៩។ លោកបន្តថា បច្ចុប្បន្នមន្ត្រីរបស់មន្ទីរក៏ដូចជាក្រសួងទេសចរណ៍ បានកំពុងចុះត្រួតពិនិត្យវាយតម្លៃហើយនិងបានធ្វើការណែនាំដល់ម្ចាស់រមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តទាំងអស់ឲ្យចូលរួមគោរពវិធានការសុវត្ថិភាពរក្សាគម្លាតសង្គមព្រមទាំងកំណត់ទីតាំងជាពិសេសគុណភាពម្ហូបអាហារការចេញចូលរបស់ភ្ញៀវត្រូវវាស់កម្ដៅបាញ់សម្អាតដៃដោយអាល់កុលឬចែកម៉ាសជូនដល់ភ្ញៀវនិងដាក់អាល់កុល នៅតាមកន្លែងផ្សេងៗនីមួយៗ ដែលភ្ញៀវចូលអង្គុយលេងកម្សាន្តអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើរ។


លោក អ៊ុច អ៊ុំភិនីស្សារ៉ា បានបញ្ជាក់បន្ថែមថា ទន្ទឹមនិងការចុះណែនាំដល់បណ្តាម្ចាស់រមណីយដ្ឋានតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្តបាត់ដំបង លោកក៏បានផ្ញើលិខិតទៅដល់គ្រប់រដ្ឋបាលស្រុកកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកនីមួយៗរួចរាល់ផងដែរ ក្នុងគោលបំណងបញ្ជ្រាបការផ្តល់ព័ត៌មានបន្ថែមជុំវិញវិធានការអនាម័យ មានសុវត្ថិភាពហើយមិនអនុញ្ញាតិឲ្យមានការទទួលភ្ញៀវលើសចំនួនកំណត់នោះទេ។ ជាមួយគ្នានេះដែរ ក្រុមការងារជំនាញក៏នៅបន្តតាមដានស៊ើបអង្កេតនៅអំឡុងថ្ងៃបុណ្យជាក់ស្តែងថែមទៀត ធ្វើយ៉ាងណាកុំឲ្យមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩តាមសហគមន៍។



លោកបន្តថា រហូតមកទល់ពេលនេះ សភាពការនៅក្នុងខេត្តពិសេសនៅតំបន់ព្រំដែនមិនមានសភាពតឹងតែងនោះទេ តែវាក៏ជាពេលវេលាមួយដែលយើងគ្រប់គ្នាចាំបាច់ត្រូវតែពង្រឹងវិធានការការពារស្របតាមការណែនាំរបស់លោកអភិបាលខេត្ត ដែលបានជំរុញនិងឲ្យយកចិត្តទុកដាក់ខ្ពស់ជានិច្ចដោយមិនឲ្យមានការធ្វេសប្រហែសក្នុងប្រការណាមួយនោះឡើយ។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា បងប្អូនប្រជាពលរដ្ឋអ្នកទេសចរណ៍ទាំងអស់ ក៏គប្បីចូលរួមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលពិសេសគោលដៅទេសចរណ៍ឋិតនៅតាមបណ្តោយព្រំដែនក្នុងនោះមានដូចជា រមណីយដ្ឋានភ្នំ៥៣, ភ្នំល្អាង១០០, រមណីយដ្ឋានភ្នំប្រាំពីរ ភ្នំបារាំងធ្លាក់ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋានពពុះទឹក ក្នុងស្រុកកំរៀងជាដើម ប៉ុន្តែតំបន់ទេសចរណ៍ខាងលើនៅតែដំណើរការជាធម្មតាក្នុងការទទួលភ្ញៀវឲ្យចូលលេងកម្សាន្ត៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ លោកបណ្ឌិត សុខ ទូច ៖ កម្ពុជាត្រូវមានផែទឹកជ្រៅ ទើបប្រទេសអាចមានចំណូលកម្រិតខ្ពស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ