Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច ​៖ កម្ពុជា​ត្រូវមាន​ផែ​ទឹក​ជ្រៅ ទើប​ប្រទេស​អាចមាន​ចំណូល​កម្រិត​ខ្ពស់​

បានផុស

នៅ

ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​មួយរូប លោក​បណ្ឌិតសភាចារ្យ សុខ ទូច បាន​ប្រាប់​ឲ្យ​ដឹងថា ចង់​ពង្រីក​ប្រទេស​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់ កម្ពុជា​ត្រូវមាន​ផែ​ទឹក​ជ្រៅ​ដើម្បី​ឲ្យ​នាវា​កម្រិត​ខ្ពស់​ចូល​បាន ។​

លោក​បណ្ឌិត​ថា​ ១០០​រថភ្លើង​ទើបបាន​១​កប៉ាល់ ១០០​ឡាន​ទើបបាន​រថ​ភ្លើង បើ​តម្លៃ​ដឹក​កាន់តែ​ខ្ពស់​ចំណាយ​ថ្លៃដើម​កាន់តែ​ខ្ពស់ ការប្រកួតប្រជែង​ទីផ្សារ​កាន់តែ​លំបាក​។ រឿង​អី​ដែល​កម្ពុជា​មិន​ធ្វើ​ផែ​ទឹក​ជ្រៅ​សម្រាប់​ខ្លួនឯង បើ​យើង​ក្រឡេក​មើល​ពី​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​មាន​ផែ​ទឹក​ជ្រៅ​ចំនួន​៤​ និង​ហ្វីលីពីន​មាន​រហូតដល់​៥០​និង​នៅក្នុង​អាស៊ាន​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​ប៉ុន្តែ​ហ្វីលីពីន​មាន​កងទ័ព​អាមេរិកកាំង​ ម៉េច​ក៏​មិន​និយាយ​ផង​ទៅ​? ​ហេតុ​អ្វីដែល​កម្ពុជា​ធ្វើ​ផែ​ទឹក​ជ្រៅ​បែរ​ជា​មានការ​ចោទឡើង​ពី​ការ​មាន​មូលដ្ឋានទ័ព​យោធា​ចិន ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត​បាន​បន្តថា ​កម្ពុជា​ធ្វើ​ផែ​ទឹក​ជ្រៅ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​មិនមែន​ធ្វើសង្គ្រាម​ទេ​។​លោកថា​ កុំ​បារម្ភ​សង្គ្រាមលោក​លើក​ទី​៣ បើ​កើត​មែន​គ្មាន​អ្នក​រស់ទេ​ ប៉ុន្តែ​មហាអំណាចនឹង​យក​ប្រទេស​តូចតាច​ធ្វើជា​ជ្រុង​និង​ជា​តាប​ប៊ី​យ៉ែ​រនយោបាយ​របស់ខ្លួន អញ្ចឹ​ង​យើង​ត្រូវ​គិត​មើល​កន្លែង​ហ្នឹង​។ អាមេរិក​ដុត​លុយ​ចោល ចិន​យក​កាក​លុយ​ដែល​អាមេរិក​ដុតចោល មក​ធ្វើ​ជីក្លាយជា​មហា​អំណាច​សេដ្ឋកិច្ច​។​

តើ​កម្ពុជា​ត្រូវ​ប្រើ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងដូចម្តេច​?”​ខ្ញុំ​បាន​អោប​ដើម​ប៉ោម​នៅផ្ទះ​ខ្ញុំ អ្នក​និយាយ​រឿង​ផ្សេង​ទាំងអស់ ខ្ញុំ​ចង់​និយាយថា ដើម​ប៉ោម​វា​ដុះ​នៅ​អឺរ៉ុប វា​ផ្លែ​នៅ​អឺរ៉ុប វា​ផ្លែ​នៅ​អាមេរិក ប៉ុន្តែ​វា​មិន​ផ្លែ​នៅ​កម្ពុជា ប្រជាធិបតេយ្យ​អាច​រីកចម្រើន​នៅ​អាមេរិក ប៉ុន្តែ​មក​ដាក់នៅ​កម្ពុជា​វា​អាច​ខុសវា​ខុស​វប្បធម៌​។ ​និយាយ​ប្រជាធិបតេយ្យ​នៅ​ម៉ូស្លី​ម ម៉េច​កើត បើ​ស្រីៗ​បិទមុខមាន​សិទ្ធ​អី​?​មនុស្ស​ប្រុស​មាន​ប្រពន្ធ​ដល់​ទៅ​៣​និង​៤ប្រជាធិបតេយ្យ​ម៉េច​បាន​។​ កម្ពុជា​ដូចគ្នា​ប្រជាធិបតេយ្យ​បែប​កម្ពុជា​។ ​ខ្ញុំ​បាន​អប់រំ​កូន​ខ្ញុំ បើ​ឯង​ចង់ដឹង​គុណ​ឪពុក​ចូរ​ឯងមើល​កូន​ឯង​ឲ្យ​ដូច​យើង​មើល​ឯង នេះ​ជាការ​សងគុណ​ហើយ កុំ​ឲ្យ​ឪពុកម្តាយ​ខំ​ក្លាយជា​ប្រទេស​មហាអំណាចអាណាចក្រ​ខ្មែរ ដល់​ទៅ​សម័យ​ចៅ​របស់ខ្ញុំ​ទៅជា​ប្រទេស​ប៉ិន​មេដៃ អត់​ទេ​ត្រូវ​រក្សា ដូន​តា​យើង​កេរ្តិ៍ដំណែល​របស់​យើង​ អា​ណុង​ដែល​យើង​ត្រូវ​រួមគំនិត​គ្នា​។ “

លោក​បណ្ឌិត្យសភា​ចា​រ្យ សុខ ទូច ថា ចិន​អាច​យក​កម្ពុជា​ធ្វើជា​ម៉ូដែលកុំ​ក្លាយជា​ជន្លេន​នៅ​ប្រទេស​ចិន​លើ​ប្រទេស​កម្ពុជា សុំ​ឲ្យ​ក្លាយទៅជា​បុប្ផា​ដ៏​ល្អ ដើម្បី​ឲ្យ​ប្រាប់​ពិភពលោក​ថា បើ​អ្នកឯង​ស្រលាញ់​ចិន​ដូច​ខ្មែរ កុំមក​ជញ្ជក់​ខ្មែរ ត្រូវតែ​រួមសហការ​ធ្វើ​ដើម្បី​ជា​ម៉ូដែល​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ ចិន​នឹង​ទៅមុខ​លឿន ។​

រីឯ​បញ្ហា​EBA វិញ​នោះ​លោក​បណ្ឌិត​មាន​សុទ្ធិដ្ឋិនិយម​ថា​ កុំ​និយាយ​ពី​ការដាក់ទណ្ឌកម្ម​២០​ភាគរយ​​ខ្មែរ​ត្រូវតែ​ពង្រឹង​ចរិត​ខ្លួនឯង កុំ​ឲ្យ​ដើរ​សុំ​គេ​អ្នកឯង​យកទៅលក់​កន្លែង​ហ្នឹង​បាន ខ្មែរ​ក៏​យកទៅលក់​កន្លែង​ហ្នឹង​បានដែរ ត្រូវការពារ​គុណភាព​និង​បរិមាណ ។ ​រឿង​អី​ជប៉ុន​គេ​យកទៅ​លក់បាន ហើយ​យើង​យកទៅលក់​មិនបាន​កុំ​ខ្លាច២០​ភាគរយ ត្រូវ​ខ្លាច​ពី​គុណភាព​និង​បរិមាណ​ដើម្បី​ប្រកួតប្រជែង​៕​

អត្ថបទ ៖ វ​ត្តី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម