ព័ត៌មានជាតិ
បងប្អូនដើរលេងអុំទូកមានបញ្ហាសុខភាព អាចចូលពិនិត្យ ២៤/២៤ ម៉ោង ទីតាំងទាំង ១០ កន្លែងនេះ
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំដល់ក្រុមគ្រូពេទ្យនៅតាមគោលដៅនីមួយៗយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសចុះពិនិត្យទីតាំងជម្រកតង់សុខភាពចំនួន ១០ ទីតាំង នៅតាមបណ្តាគោលដៅនានាក្នុងព្រះរាជពិធីបុណ្យអុំទូកកាលពីរសៀលថ្ងៃទី ២៥ វិច្ឆិកា លោករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងពិធីបុណ្យអុំទូកតែងតែមានមនុស្សចូលរួមច្រើនកុះករហើយឆ្នាំនេះនឹងអាចមានមនុស្សច្រើនមកចូលរួម ដោយសារការអាក់ខានរៀបចំពិធីបុណ្យអុំទូករយៈពេល ៣ ឆ្នាំមកហើយដោយសារបញ្ហាជំងឺកូវីដ ១៩។ ដូចនេះប្រជាពលរដ្ឋអាចនឹងមានបញ្ហាសុខភាពបន្តិចបន្តួចដូចជាឈឺក្បាល វិលមុខ ឬឈឺពោះនិងរាករួសជាដើម។

លោករដ្ឋមន្ត្រីបានណែនាំ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពសូមអញ្ជើញមកកាន់តង់ទាំង ១០ ទីតាំងដែលក្រសួងបានរៀបចំដោយមានក្រុមគ្រូពេទ្យទទួល ២៤ ម៉ោងលើ ២៤ ម៉ោង។
ទីតាំងទាំង ១០ កន្លែងរួមមានជម្រកតង់សុខភាពនៅទីតាំងដូចជា ១) អគារ L កោះពេជ្រ ២) ស្តុបមិត្តភាពកម្ពុជា វៀតណាម ៣) មុខនាយកដ្ឋានអង្គរក្ស ៤) មុខគណៈកម្មាធិការបុណ្យជាតិ ៥) នៅក្បែររបងសាលចតុមុខ ៦) នៅមុខវាលមេរុ ៧) ព្រះគម្លង់ ៨)មុខកប៉ាល់ទីតានិក ៩) ទីលានប្រជាធិបតេយ្យ ១០) OCIC ខាងជើងរង្វង់មូលនាងមច្ឆា។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះសរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័តចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាលចំនួន ១៥ កន្លែង ដែលផ្តល់សេវា ២៤ ម៉ោងលើ ២៤ ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះចំនួន ២០ គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


