ព័ត៌មានជាតិ
បុណ្យអុំទូកថ្ងៃទី១ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៤ម៉ឺននាក់
នាថ្ងៃទី ៤ ខែវិច្ឆិកា ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ៤៤ ០០០ នាក់ បានទៅលេងកម្សាន្តនៅខេត្តកំពត ដែលជាខេត្តនៅជាប់មាត់សមុទ្រ មានស្ទឹង អូរ ព្រែក និងជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ថ្លែងប្រាប់ឱ្យដឹងថា ថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូកទាំងភ្ញៀវជាតិ និងអន្តរជាបានសម្រុកមកលេងខេត្តនេះយ៉ាងច្រើនកុះករសរុបចំនួន ៤៤ ៣៦៦នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៤៣ ៩៣៤នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន៤៣៤នាក់។ លោកបន្តថា ជាក់ស្តែងនៅពេលល្ងាចថ្ងៃទី១ ភ្ញៀវបានចេញពីរមណីយដ្ឋាននានាចូលមកដើរកម្សាន្ត និងអង្គុយលម្ហែនៅតាមឆ្នេរខ្សាច់ ខ្លះទៅកម្សាន្តនៅមាត់ព្រែកកំពង់បាយ និងជិះទូកលេង។ ជាមួយកំណើនភ្ញៀវនេះ លោកប្រធានមន្ទីរ រំពឹងថាបុណ្យអុំទូកថ្ងៃ២ នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត បើទោះបីជាសេវាស្នាក់នៅក្នុងក្រុងពេញអស់ក៏ដោយ។

ពាក់ព័ន្ធសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានវិញ លោកអះអាងថា គឺមានសុវត្ថិភាព ហើយការទុកដាក់សំរាមបានត្រឹមត្រូវ ពុំមានហេតុបញ្ហាអ្វីកើតឡើងខុសប្រក្រតីនោះទេ។


ភ្ញៀវទេសចរជាតិមួយរូប បានបង្ហាញការសប្បាយរីករាយដែលឃើញខេត្តកំពតមានការរីកចម្រើនមួយរយៈចុងក្រោយនេះ ដោយបានអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ កែច្នៃឆ្នេរខ្សាច់ រៀបចំកន្លែងកម្សាន្តនានាដ៏ទាក់ទាញ។ លើសពីនេះ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថាន រួមនឹងការផ្តល់សេវាកម្មផ្សេងៗបានប្រសើរ ពិសេសតម្លៃមិនមានឡើងថ្លៃខ្លាំងនោះទេ៕
ដោយ៖ សឹង រ៉ាត់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


