Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ​ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមតេលេក្រាម និងហ្វេសប៊ុក នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកានេះថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក គឺនៅថ្ងៃទី ២៦-​២៧ ខែវិច្ឆិកា កន្លងទៅនេះ បានប្រព្រឹត្តទៅដោយរលូន​ ជាមួយសុខសុវត្ថិភាព​ និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ​ ក៏ដូចជាភ្ញៀវបរទេស ជាពិសេសចំណុះទូក-ង របស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាល​ ក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ ពីសំណាក់មហាជន ផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «កម្ពុជា​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ​ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ​ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរ​ និងទស្សនាកំសាន្តដោយភាពជឿជាក់បំផុត»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «នាថ្ងៃទីបី​ នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ​ ប្រកបដោយភាពរីករាយ​ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា​ ក្នុងមហាគ្រួសារខ្មែរ​ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព»។

បើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្ត នៅរាជធានីភ្នំពេញ ប្រមាណជិត ៣លាននាក់។ ក្នុងនោះ ថ្ងៃទី ១ មានអ្នកដើរលេងកម្សាន្ដប្រមាណជាង ១លាន ២សែននាក់ និងថ្ងៃទី ២ មានប្រមាណជាង ១លាន ៧សែននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម