ព័ត៌មានជាតិ
អភិបាលភ្នំពេញ ស្នើទីក្រុងប៉េងកាំង កែលម្អ មហាវិថីម៉ៅសេទុង និងផ្តល់អាហារូបករណ៍សិក្សា
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្នើឱ្យទីក្រុងប៉េងកាំងរួមចំណែកក្នុងការកែលម្អសោភ័ណភាព លើផ្លូវកំណាត់ផ្លូវម៉ៅសេទុង ឱ្យកាន់តែល្អប្រសើរឡើង ជាមួយនឹងការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ បានទៅសិក្សារៀនសូត្រ នៅទីក្រុងប៉េកាំង។

ការស្នើឡើងបែបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយ លោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងសន្និសីទប្រឹក្សានយោបាយ ប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា រាជធានីភ្នំពេញមានមហាវិថីមួយឈ្មោះ ម៉ៅសេទុង ហើយ ស្ថានទូតចិន ក៏មានទីតាំងនៅលើមហាវិថីនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញចង់ឱ្យទីក្រុងប៉េងកាំង រួមចំណែកក្នុងការកែលម្អសោភ័ណភាព លើផ្លូវកំណាតើផ្លូវម៉ៅសេទុងនេះ ឱ្យកាន់តែល្អប្រសើរឡើង និងសូមឱ្យទីក្រុងប៉េកាំងជួយផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ បានទៅសិក្សារៀនសូត្រ នៅទីក្រុងប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយមានការបណ្ដុះបណ្ដាលធនធានមនុស្សបានល្អ។ លោក ស្នើ លោក លូ យ៉ាន ពិភាក្សាការងារទាំង ២ នេះ ជាមួយអភិបាលទីក្រុងប៉េកាំង។

លោក ឃួង ស្រេង បានលើកឡើងទៀតថា រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ ប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឱ្យ អាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយ ពិសេសលើការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមសំណល់រឹង ដោយសាររាជធានីភ្នំពេញពីមុន គឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ ៣០ ម៉ឺននាក់ តែមកដល់ពេលនេះដោយមានការរីកចម្រើន ធ្វើឱ្យមានកំណើនប្រជាពលរដ្ឋរហូតដល់ ៣ លាននាក់ ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ។

លោកបន្តថា ទំនងប្រទេសចិន និងកម្ពុជាជាទំនាក់ទំនងមិត្តភាពដែកថែប និងចុងក្រោយនេះគឺ ជាមិត្តភាពត្បូងពេជ្រ។ សូមមិត្តចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗ ព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឱ្យមកដើរលេងកម្សាន្តនៅកម្ពុជា។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ នឹងធ្វើឱ្យភ្ញៀវទេសចរចិន មានកំណើនថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសចិន ពិសេសគឺ ទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ នឹងចងជា Media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនកើនឡើង។

លោក លូ យ៉ាន (Mr. Lu Yan) បានលើកឡើងថា ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ មានបញ្ហាប្រឈមដូចគ្នា ទៅលើ ការកកស្ទះចរាចរណ៍ និងបញ្ហាសំរាម សំណល់រឹង។ រាជធានីភ្នំពេញ និងទីក្រុងប៉េកាំង បានចងសម្ព័ន្ធមេត្រីភាពគ្នា ប្រមាណ៥ឆ្នាំហើយ។ ការជួបពិភាក្សាការងារសម្ដែងការគួសមនៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងឱ្យកាន់តែល្អ និងយូរអង្វែងបន្ថែមទៀត។ ប្រទេសកម្ពុជា ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនាក់ទំនងអដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឱ្យចំណងមិត្តភាពកាន់តែរឹងមាំ និងកាន់តែជ្រៅជ្រះ។

លោក សូមអញ្ជើញប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងនៅពេលវេលាដ៏សមស្របមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។ សូមឱ្យពង្រឹងការផ្លាស់ប្ដូរមនុស្សធម៌បន្តវេនទៅយុវជន និងសូមការផ្លាស់ប្ដូរវប្បធម៌ រវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ។ លោកចង់ឱ្យបង្កើតនូវមេឌា លើការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


