ព័ត៌មានជាតិ
ច្បាស់ពីមូលហេតុ ឯកឧត្តម ហ៊ុន ម៉ានី មិនអាចចាក់វ៉ាក់សាំងកូវីដបាន នៅព្រឹកមិញនេះ
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ពីមូលហេតុដែលមិនអាចចាក់វ៉ាក់សាំងកូវីដក្នុងយុទ្ធនាការនៅព្រឹកមិញនេះ បើទោះបីលោកបានមកពិនិត្យសុខភាពដើម្បីត្រៀមចាក់នៅថ្ងៃដំបូងក៏ដោយ។

ឯកឧត្តមបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ “ព្រឹកនេះ ខ្ញុំបានមកពិគ្រោះដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែដោយស្ថានភាពខ្ញុំកំពុងមានជំងឺផ្តាសាយធំ ក្រុមគ្រូពេទ្យបានណែនាំឱ្យខ្ញុំរង់ចាំ២សប្តាហ៍សិន ទើបអាចឱ្យខ្ញុំទទួលការចាក់វ៉ាក់សាំងនេះបាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឥស្សរជន និងថ្នាក់ដឹកនាំដទៃទៀតដែលបំពេញលក្ខខ័ណ្ឌ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះបន្តបន្ទាប់ហើយ។

ទោះបីជាខនខានប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះភាពគត់មត់របស់ក្រុមគ្រូពេទ្យជំនាញ ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។
ជាមួយគ្នានេះ លោកក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៏ស្ម័គ្រចិត្ត ក្រោយពីបានសិក្សា និងវាយតម្លៃច្បាស់លាស់ពីប្រិសិទ្ធភាពនៃវ៉ាក់សាំងនេះ។
យ៉ាងណាមិញដូចការគ្រោងទុក កូនប្រុសសម្តេចតេជោហ៊ុន សែនពីររូបទៀតគឺឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តមហ៊ុន ម៉ានិត រួមទាំងកូនប្រសារ និងឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជាច្រើនរូប បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកមិញនេះនៅមន្ទីរពេទ្យកាល់ម៉ែត។
ការចាក់វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Sinopharm លើឥស្សរជនជាន់ខ្ពស់ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាលក្នុងយុទ្ធនាការជំរុញពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់