ព័ត៌មានជាតិ
រាប់ថយក្រោយ ស្វាគមន៍ឆ្នាំ ២០២៤ ជាមួយ ណាហ្គាវើលដ៍!
ណាហ្គាវើលដ៍ នឹងទទួលស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏កក្រើក រាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ និងការផ្តល់ជូនជាច្រើនទៀត! សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ទស្សនាដោយសេរី!

តន្ត្រីឆ្លងឆ្នាំដ៏ធំរបស់ណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមដោយពិធីការិនីដែលជាកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ កញ្ញា សំណាង អាលីណា និងតារាដែលកំពុងរះ លោក Je Dy។ តន្ត្រីចាប់ផ្ដើមពីម៉ោង ៨ យប់ ផ្តល់ជូនដោយតារាចម្រៀងល្បីឈ្មោះជាច្រើន ដូចជា សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ និង នាង ដាវីន ព្រមទាំងកញ្ញា Mina និងក្រុមរាំ OMG។ ក្រុមរាំ K-STARZ និង DJ Moschino ប្រចាំណាហ្គាវើលដ៍ ក៏នឹងផ្តល់នូវក្បាច់រាំដ៏រស់រវើក និងចង្វាក់ភ្លេង remix កន្ត្រាក់អារម្មណ៍ជូនដល់ពុកម៉ែបងប្អូនផងដែរ។ សូមអញ្ជើញទៅមុនគេដើម្បីទទួលបានកន្លែងទស្សនាល្អបំផុតនៅជិតឆាកតន្ត្រី។

ក្នុងពេលដំណាលគ្នានោះ មានការបង្ហាញស្រាបៀរថៃហ្គឺរថ្មីដែលជាម្ចាស់ឧបត្ថម្ភនៃកម្មវិធី និងការផ្តល់ជូនកញ្ចប់ស្រាបៀរដែលពុកម៉ែបងប្អូនអាចមានឱកាសអង្គុយនៅនឹងតុវីអាយភីនៅឆាកវីអាយភីទល់មុខឆាកតន្ត្រីឆ្លងឆ្នាំ។ ពុកម៉ែបងប្អូនក៏នឹងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដោយចូលរួមលេងហ្គេមសប្បាយៗនៅលើឆាកផងដែរ។

ក្នុងរាត្រីឆ្លងឆ្នាំដ៏អស្ចារ្យនេះ នឹងមានការផ្តល់ជូនបទពិសោធន៍ថ្មីមិនធ្លាប់មាន គឺការបាញ់ព្រិលនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅម៉ោង ៩:៣០ យប់ ១០:៣០ យប់ និង ១១:៣០ យប់ដែលការបាញ់ព្រិលម្តងៗមានរយៈពេលរហូតដល់ ១០ នាទី! មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសពីម៉ោង ៥ ល្ងាច ដល់ ១១ យប់។ ពិសាឥតកំណត់នៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ចាប់ពី ១៤០.០០០ រៀល ឬអាហារឈុតពិសេសបែបអឺរ៉ុបនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ចាប់ពី ១៨០.០០០ រៀល។ សម្រាប់អ្នកដែលចូលចិត្តមុខម្ហូបបែបអាស៊ី សូមអញ្ជើញទៅភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានជប៉ុន Teppanyaki និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល។ ពុកម៉ែបងប្អូនក៏អាចអញ្ជើញទៅសាកល្បងបប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ម្នាក់ ១៨០.០០០ រៀល ពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល។ សូមណែនាំឱ្យពុកម៉ែបងប្អូនកក់ទុកមុនដោយទាក់ទងមកកាន់ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]។

សម្រាប់ភាពរីករាយនៅក្នុងអគារណាហ្គាវើលដ៍ សូមអញ្ជើញពុកម៉ែបងប្អូនទៅកាន់ក្លឹប Darlin’ Darlin’ ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយនឹងការប្រគំតន្ត្រីផ្ទាល់ ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដ៏អស្ចារ្យផងដែរ! រីឯបានីយដ្ឋាន និងអាងហែលទឹក Amret Palace ក៏មានផ្តល់ជូនការកម្សាន្តនៅក្បែរអាងហែលទឹកដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងផងដែរ។ តម្លៃសំបុត្រ គឺ ៨០.០០០ រៀល សម្រាប់ភ្ញៀវម្នាក់ ដោយមានបន្ថែមជូនភេសជ្ជៈ ២ កែវឥតគិតថ្លៃ។
នៅពេលពាក់កណ្តាលអធ្រាត្រ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យប្រហែល ១០ នាទី ដើម្បីលាឆ្នាំចាស់២០២៣ និងស្វាគមន៍ឆ្នាំថ្មី២០២៤! ពុកម៉ែបងប្អូនក៏អាចមើលឃើញកាំជ្រួចដ៏ចែងចាំង និងស្រស់ស្អាតពីក្លឹប បានីយដ្ឋាន និងភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ផងដែរ ដូចជា Amret Palace, Hall of Golden Chimes, The Vimean, The Pangea និង Club 888 ។ សម្រាប់អតិថិជនដែលចង់កក់បន្ទប់ដើម្បីស្នាក់នៅក្នុងរាត្រីឆ្លងឆ្នាំ សូមរីករាយជាមួយតម្លៃពិសេសត្រឹមតែ ៣០០.០០០ រៀលប៉ុណ្ណោះក្នុងមួយយប់ និងអាចមើលឃើញកាំជ្រួចដ៏ស្រស់ស្អាតពីក្នុងបន្ទប់ផងដែរ។ សូមទាក់ទងមកកាន់ +៨៥៥ ២៣ ២២៨ ៨២២ +៨៥៥ ២៣ ២៦៣ ០៣០ ឬ [email protected] សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន។
ណាហ្គាវើលដ៍ សូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ទៅរីករាយក្នុងបរិយាកាសឆ្លងឆ្នាំជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិនៅចំកណ្តាលរាជធានីភ្នំពេញ។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសឆ្នាំថ្មី!
ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២។ តភ្ជាប់ណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ គឺ ណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ ជាង ២០០ មុខ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


