ព័ត៌មានជាតិ
អ្នកទេសចរណ៍ឥណ្ឌា ប្រមាណជាង១០០នាក់ ចូលទស្សនាកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ក្រោមការសម្របស្រួលពីមន្ត្រីមូលដ្ឋាន អ្នកទេសចរណ៍ជនជាតិឥណ្ឌាប្រមាណជាង១៣២នាក់ បានចូលមកទស្សនាកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៣ និង២០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា លោកបានចាត់កម្លាំងរបស់លោក ជួយរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខសុវត្ថិភាព និងសម្រួលបែបបទចូលប្រទេស ជូនអ្នកទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ ស្រី២៧នាក់ ដែលអញ្ជើញមកទស្សនាព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា តាមការគ្រោងទុកអ្នកទេសចរជនជាតិឥណ្ឌាខាងលើ នឹងធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ខាងមុខ បន្ទាប់ទស្សនាកម្ពុជារួចរាល់ តាមច្រកអន្តរជាតិភ្នំពេញ៕
ដោយ ៖ អពៅ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ