Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ សមាគមសង្គហៈមិត្ត បង្កើតឡើងដើម្បីធ្វើជាស្ពានដ៏សំខាន់មួយ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងអតីតមន្ត្រីរាជការ និងបច្ចុប្បន្ន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា សមាគម​សង្គហៈ​មិត្ត​នេះ បង្កើត​ឡើង ដើម្បី​ធ្វើជា​ស្ពាន​ដ៏​សំខាន់​មួយ​សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​សំខាន់ រវាង​អតីតមន្ត្រី​រាជការ និង​មន្ត្រីរាជការ​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្តជន​របស់​សមាគម​សង្គហៈ​មិត្ត បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​សាលាខេត្ត​កំពង់ចាម ថ្ងៃ​សុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​ការ​ផ្ដាំ​សួរសុខទុក្ខ​ពី សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជូន​អង្គ​ពិធី​ទាំងមូល ដោយ​ក្តី​នឹក​រលឹក និង​ការ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

យោង​តាម​របាយការណ៍​របស់ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សង្គហៈ​មិត្ត បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គិត​ចាប់​តាំងពី​ឆ្នាំ ២០១១ មកដល់​ដំណាច់​ឆ្នាំ ២០២៣ បាន​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​នោះ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ ទាំង​ក្របខណ្ឌ​អនុវត្ត​កាន់តែ​មាន​ភាព​រឹងមាំ​គ្រប់​ជ្រុង​ជ្រោយ និង​ប្រាកដប្រជា ដែល​មាន​ចំនួន​សមាជិក​បាន​កើន​ឡើង​ពី​ចំនួន ១៥៦ រូប នៅ​ឆ្នាំ ២០១១ រហូតដល់ ៦.៩៤១ រូប នៅ​ដើម​ឆ្នាំ ២០២៤។

លោក អ៊ុន ចាន់​ដា បាន​លើក​ឡើង​ថា អតីតកាល នៃ​និវត្តជន គឺជា​ការ​ត្រួសត្រាយ​ផ្លូវ​ដោយ​តម្លៃ នៃ​ការ​ធ្វើ​ពលីកម្ម ឆ្លងកាត់​ការ​លំបាក​គ្រប់​បែបយ៉ាង ដើម្បី​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​នូវ​សមាគម​សង្គហៈ​មិត្ត​នេះ​ឡើង ដើម្បី​ធ្វើជា​ស្ពាន​សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​សំខាន់ រវាង​អតីតមន្ត្រី​រាជការ និង​មន្ត្រីរាជការ​បច្ចុប្បន្ន ដែល​ជា​យន្តការ​ទំនាក់ទំនង ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ លោក​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ស្ថាបនិក​កិត្តិយស នៃ​សមាគម​សង្គហៈ​មិត្ត​, លោក​បណ្ឌិត​សភាចា​រ្យ អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​កិត្តិយស សមាគម និង​លោកស្រី កែវ ចរិយា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ នៃ​សមាគម សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុងការ​បំពេញបេសកកម្ម​ការងារ​ដ៏​មាន​សារៈសំខាន់​នេះ ដោយ​ត្រូវ​បន្ត​បង្កើន​ប្រសិទ្ធភាព នៃ​ការ​បំពេញ​មុខងារ និង​ភារកិច្ច​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​ឱ្យ​រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ ”​បង្គោល​ចរ​ឆ្នាំ ២០៣០” គឺ កម្ពុជា ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​បន្ត​គាំទ្រ​ឱ្យ​សម្រេច​បាន ”​ចក្ខុវិស័យ ២០៥០” គឺ កម្ពុជា ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ និង​បន្ត​ការ​ចុះ​សួរ​សុខ​ទុក្ខ​ដល់​និវត្តន៍​ជន​តាម​លំនៅដ្ឋាន​នីមួយៗ ជា​បន្តបន្ទាប់​ទៀត ដូចជា ៖ ការ​ចុះ​សួរសុខទុក្ខ​និវត្តជន​ដែលមាន​ជំងឺ​នៅតាម​ផ្ទះ​, មាតុភាព​, គ្រោះថ្នាក់​ចរាចរណ៍​, ស្ថានភាព​លំបាក​ផ្សេងៗ​ដូចជា កម្មវិធី​បុណ្យសព​របស់​សមាជិក​ជាដើម​។ បន្ថែម​លើ​នេះ ក្នុង នាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​មួយរូប ខ្ញុំ​សូម​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទូទាំង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​នេះ សូម​បន្ត​អនុវត្តតាម​គោលនយោបាយ និង​កម្មវិធី កំណែ ទម្រង់​ស្នូល របស់​រាជរដ្ឋាភិបាល រួមមាន​៖ កម្មវិធី​កែទម្រង់ ការគ្រប់គ្រង ហិរញ្ញ វត្ថុ សាធារណៈ​, កម្មវិធី​កែទម្រង់រដ្ឋបាល​សាធារណៈ កម្មវិធី​កំណែ​ទម្រង់ វិមជ្ឈការ និង​វិសហ​មជ្ឈការ ដើម្បី​កសាង និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា ឱ្យ​កាន់​តែ​មាន​ការ​រីក ចម្រើន​ជា​លំដាប់។

សម្រាប់​និវត្តជន​ដែល​បាន​ចូលរួម​ថ្ងៃនេះ ក៏បាន​ទទួល​អំណោយ​ពី លោកស្រី អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖ បុរស​ទទួល​បាន​ក្រមា ០១ និង​ថវិកា ២០ ម៉ឺន​រៀល ចំណែក​ស្ត្រី​ទទួល​បាន សំពត់ស៊ឹង ០១ ក្បិន និង​ថវិកា ២០ ម៉ឺន​រៀល ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម